ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

គិរីវង់សុខសែនជ័យ ប្រកាសធ្វើតេស្តជ្រើសរើសយុវជនថ្នាលU18

១៧ មីនា ២០២៣ | កីឡា

 

ថ្មីៗនេះក្លិបបាល់ទាត់ គីរីវង់សុខសែនជ័យ បានប្រកាសជ្រើសរើសយុវជនអាយុក្រោម១៨ឆ្នាំ ចូលជាថ្នាលយុវជនរបស់ខ្លួន ។  ចំពោះប្អូនៗដែល មានក្តីស្រមៃចង់ក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត និង ចង់ក្លាយជាយុវជនរបស់ក្លិបដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវមួយនេះ អាចធ្វើការចុះឈ្មោះ និង ធ្វើតេស្ត ទៅតាមលក្ខខ័ណ្ឌដូចតទៅ ៖ ចំពោះការចុះឈ្មោះ ប្អូនៗអាចកាន់ភ្ជាប់មកជាមួយនូវសំបុត្រកំណើតច្បាប់ដើម ឬ អត្តសញ្ញាណប័ណ្ណ និង កាតវ៉ាក់សាំង ដើម្បីបង្ហាញនៅថ្ងៃធ្វើតេស្តតែម្តងចំពោះកាលបរិច្ឆេទនៃការធ្វើតេស្ត នឹងធ្វើឡើងនៅ ថ្ងៃទី១៨មីនា វេលាម៉ោង ២:៣០រសៀល ដល់ ៥:០០ល្ងាច និង ថ្ងៃទី១៩មីនា វេលាម៉ោង ៧:៣០ - ១០:០០ព្រឹក ។ចំពោះទីតាំងធ្វើតេស្ត គឺនៅទីលាន ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យផ្ទាល់តែម្តង ។ 

 

 

 

សូមបញ្ជាក់ថា ការធ្វើតេស្តនេះ ជាការជ្រើសរើសយុវជនថ្នាល ដើម្បីហ្វឹកហាត់ និង បណ្តុះបណ្តាល អោយក្លាយជាយុវជនថ្នាលរបស់ក្លិបត្រៀមការប្រកួតប្រជែងពានរង្វាន់យុវជននានា និង អភិវឌ្ឍយុវជនឆ្ពោះទៅជាកីឡាករអាជីព នៅថ្ងៃអនាគតផងដែរ ៕

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024