ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤

អ្នកប្រណាំងរថយន្ដ Hayden Paddon ទទួលបានជ័យជំនះ ក្នុងកម្មវិធី European Rally Championship 

១៣ មីនា ២០២៣ | កីឡា


 
កីឡាករសញ្ជាតិនូវែលហ្សេឡង់ Hayden Paddon បានដណ្តើមបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ (12 មីនា) ក្នុងព្រឹត្តិការណ៍ ERC បើករដូវកាលរបស់ព័រទុយហ្គាល់ បន្ទាប់ពី Mikko Heikkila បានរងគ្រោះបែកកង់ក្រោយពេលកំពុងនាំមុខ។
 


Paddon និងជំនួយការអ្នកបើកបរ John Kennard បានចូលដល់ដំណាក់កាលចុងក្រោយនិងតាមពីក្រោយ 2.8 វិនាទី ពីសំណាក់កីឡាករ Heikkila របស់ប្រទេសហ្វាំងឡង់ ប៉ុន្តែបានបញ្ចប់ថេរវេលា 10.8 វិនាទីពីក្រុម Mads Ostberg ចំណាត់ថ្នាក់លេខ 2 ដើម្បីទទួលបានជ័យជម្នះលើកដំបូងអោយក្រុម Hyundai ក្នុងការប្រកួតEuropean Rally Championship ។

 


 
ក្រោយពីបែកកង់ Heikkila នឹង ប្តូរ កង់ រថយន្តរួច បន្តទៅមុខរហូតដល់ទីព្រ័ត្រ ប៉ុន្តែ បញ្ចប់ ក្នុង ចំណាត់ ថ្នាក់ លេខ ៨។កីឡាករអេស្ដូនី គឺ Georg Linnamae បានបញ្ចប់ថេរវេលា 27.5 វិនាទីពីក្រោយ Paddon ដើម្បីឈានទៅជំហានចុងក្រោយនៃវេទិកា Rally Serras de Fafe podium ។ ការប្រកួតជាបន្តនឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញសម្រាប់ Rally Islas Canarias នៅថ្ងៃទី 5 ខែឧសភា។

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024