ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះទំនើបLeopard 2 ចំនួន៤គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ យោងលោកស្រីAnita Anand រដ្ឋមន្ត្រីក្រសួងការពារជាតិ កាណាដានៅថ្ងៃព្រហស្បតិ៍(២៦មករា)។
ការប្រកាសយ៉ាងដូច្នេះពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា បានធ្វើឡើងក្រោយប្រទេសអាលឺម៉ង់នៅសប្តាហ៍នេះ បានអនុញាតិឱ្យបណ្តាប្រទេស ជាច្រើននាំចេញរថក្រោះផលិតនៅប្រទេសអាលឺម៉ង់ទៅកាន់ប្រទេសអ៊ុយក្រែន។
«ការឧបត្ថម្ភរថក្រោះធ្វើឡើងរួមជាមួយសម្ព័ន្ធមិត្តនិងបណ្តាដៃគូជាច្រើន នឹងជួយយ៉ាងសំខាន់ដល់យោធាអ៊ុយក្រែននៅក្នុងប្រតិបត្តិការការពារប្រឆាំងនឹងការឈ្លាន ពានរបស់ប្រទេសរុស្ស៊ី»។ លោកស្រី Anand ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីទក្រុងOttawa។
លោកស្រីរដ្ឋមន្ត្រីបន្តថា យោធាកាណាដានឹងត្រូវហ្វឹកហ្វឺនយោធាអ៊ុយក្រែនទៅលើការប្រើប្រាស់និងថែទាំរថក្រោះ។ជាមួយគ្នាប្រទេសកាណាដាប្រហែលឧបត្ថម្ភ រថក្រោះបន្ថែមទៀតនៅពេលអនាគតអាស្រ័យទៅលើការពិភាក្សានិងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត។
ការប្រកាសរបស់ប្រទេសកាណាដា ពីការផ្តល់រថក្រោះទៅឱ្យប្រទេសអ៊ុយក្រែន បានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកនៅថ្ងៃពុធ ប្រកាសផ្តល់រថក្រោះទំនើបរបស់ ខ្លួនចំនួន៣១គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែន ហើយប្រទេសអាលឺម៉ង់ផ្ទាល់ បានប្រកាសថា នឹងបញ្ជូនរថក្រោះLeopard 2 ទៅអ៊ុយក្រែនផងដែរ។
ប្រែសម្រួល៖ណាវ័ន្ត