ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយថ្នាក់ដឹកនាំសាកលវិទ្យាល័យទំាងអស់ ទំាងរដ្ឋ និងទាំងសកលវិទ្យាល័យឯកជន ត្រូវរួមគ្នា ពង្រឹងគុណភាពអប់រំ ដើម្បីបំប្លែងធនធានមនុស្ស ដែលមានបរិមាណស្រាប់នៅកម្ពុជា បច្ចុប្បន្ន ទៅជាធនធានមនុស្ស ដែលមានគុណភាព។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាធនធានមនុស្សនេះ គឺជាដើមចមសំខាន់មួយ ហើយការកំណត់គោលនយោបាយដឹកនាំប្រទេសខុស គឺជាដើមចមសំខាន់មួយទៀត ដែលធ្វើអោយកម្ពុជា នៅតែបន្តរក្សាឈ្មោះ ជាប្រទេសក្រីក្រ គ្រាដែលកម្ពុជា មានធនធានធម្មជាតិសម្បូរបែបទៅហើយ។
រាយការណ៍៖ លោក ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ