ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ប្រទេសអាលឺម៉ង់ នឹងបញ្ជូនរថក្រោះLeopard 2របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។
ការប្រកាសរបស់ប្រទេសអាលឺម៉ង់នៅថ្ងៃពុធ(២៥មករា)បានបញ្ចប់មន្ទិលសង្ស័យអំពីការបញ្ជូនសព្វាវុធយោធាធុនធ្ងន់ ដែលរដ្ឋាភិបាលទីក្រុងកៀវមើលឃើញ ថាជាសព្វាវុធដ៏សំខាន់ដើម្បីប្រយុទ្ធតទល់និងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូមើលឃើញថាជាការបង្កហេតុដែលឥតប្រយោជន៍។
សម្ពាធ បានកើនឡើងខ្លាំងអស់ជាច្រើនសប្តាហ៍ទៅលើរដ្ឋាភិបាលរបស់អធិការបតីអាលឺម៉ង់ លោក Olaf Scholz ក្នុងការបញ្ជូនរថក្រោះទៅអ៊ុយក្រែន និងអនុញាតិ ឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូផ្សេងទៀតអាចបញ្ជូនអាវុធទៅអ៊ុយក្រែនបានដូចគ្នា នៅមុនពេលការប្រយុទ្ធរវាងប្រទេសទាំងពីររុស្ស៊ីនិងអ៊ុយក្រែនកាន់ តែតានតឹងឡើងនៅអំឡុងពេលរដូវនិទាឃរដូវ។
នាពេលកន្លងទៅរដ្ឋាភិបាលរបស់លោកScholz មិនផ្តល់ការសម្រេចចិត្តដោយបារម្ភថា ការបញ្ជូនរថក្រោះទៅប្រទេសរុស្ស៊ីអាចនាំឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូក្លាយជាភាគីសង្គ្រាម។
ការសម្រេចចិត្តថ្មីចុងក្រោយបំផុតនេះរបស់រដ្ឋាភិបាលអាលឺម៉ង់ ក៏បានបើកផ្លូវឱ្យបណ្តាប្រទេសដទៃផ្សេងទៀតមានប្រទេសប៉ូឡូញ ប្រទេសអេស្ប៉ាញ និងប្រទេសន័រវ៉េស ផ្គត់ផ្គង់រថក្រោះLeopard ទៅប្រទេសអ៊ុយក្រែនផងដែរ។
យោងសេចក្តីថ្លែងការណ៍ឱ្យដឹងថា រថក្រោះLeopard 2 នឹងត្រូវផ្តល់ទៅឱ្យប្រទេសអ៊ុយក្រែន។ ការហ្វឹកហ្វឺនយោធាអ៊ុយក្រែន នៅអាលឺម៉ង់នឹងចាប់ផ្តើមឆាប់ៗ។ ប្រទេសអាលឺម៉ង់នឹងផ្តល់ភស្តុភារ និងគ្រាប់រំសេវផងដែរ។
ប្រែសម្រួល៖ណាវ័ន្ត