ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

នាវិក១៣នាក់ត្រូវបានជួយសង្គ្រោះនិង៩នាក់បាត់ខ្លួនបន្ទាប់ពីលិចនាវាជិតប្រទេសជប៉ុន

ឆ្មាំល្បាតឆ្នេររបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុននៅថ្ងៃពុធ(២៥មករា) បានបន្តស្វែងរកនាវិក៩នាក់ផ្សេងទៀតដែលបាត់ខ្លួន បន្ទាប់ពីជួយសង្គ្រោះបាន នាវិក១៣នាក់ពីនាវាដឹកទំនិញដែលលិចនៅជិតឆ្នេរប្រទេសជប៉ុន អំឡុងពេលខ្យល់ខ្លាំង។

 

 

 

 

យន្តហោះ និងនាវាជាច្រើនគ្រឿង រួមទាំងនាវាឯកជនផង បានមកចូលរួមជួយក្នុងប្រតិបត្តិការស្វែងរកក្រុមនាវិកបាត់ខ្លួន។ 

 

យោងឆ្មាំល្បាតឆ្នេរប្រទេសជប៉ុននឱ្យដឹងថា នៅយប់ថ្ងៃអង្គារក្រុមការងារបានទទួលទូរស័ព្ទសុំជំនួយពីនាវា «Jintian» ជានាវាទម្ងន់៦,៦៥១តោនចុះបញ្ជីទីក្រុងហុងកុង។ នាវិក២២នាក់ជាជនជាតិចិន និងមីយ៉ាន់ម៉ា។

 

តំបន់ដែលនាវាលិចស្ថិតនៅរវាងកោះ Nagasaki ប្រទេសជប៉ុននិងកោះJeju ប្រទេសកូរ៉េខាងត្បូង។ នៅកោះ Jeju ប្រទេសកូរ៉េខាងត្បូង ជើងហោះហើររាប់រយត្រូវបានលុបចោលនៅថ្ងៃអង្គារដោយសារអាកាសធាតុត្រជាក់ធ្លាក់ព្រិលខ្លាំង។

 

នាវាដែលលិចជានាវាដឹកឈើ ធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅកាន់តំបន់ Incheon  ប្រទេសកូរ៉េខាងត្បូង។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024