ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
នៅថ្ងៃនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត CUS សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា រាជរដ្ឋាភិបាល កំពុងសិក្សា ដើម្បីដាក់អោយដំណើរការនូវកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស ជូនយុវជនគ្រួសារក្រីក្រ ដោយមិនគិតថ្លៃ ភ្ជាប់ជាមួយប្រាក់ឧបត្ថម្ភ។
កម្មវិធីពិសេសនេះ នឹងចាប់ផ្តើម នៅចុងឆ្នាំ២០២៣ នេះ ឬយ៉ាងយូរ នៅដើមឆ្នាំ២០២៤ ខាងមុខ។ បើតាមសម្តេចតេជោ យុវជនមកពីគ្រួសារក្រីក្រយ៉ាងហោចណាស់ ១លាន ៥សែននាក់ នឹងទទួលបានផលប្រយោជន៍ពីគម្រោងថ្មីមួយនេះ។ លោក ហ៊ុន ឌីណូ រាយការណ៍៖
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ