ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
អាជ្ញាធរគយនៃប្រទេសថៃ ឱ្យដឹងនៅថ្ងៃអង្គារ(១០មករា)ថា ពួកគេ រឹបអូសបានគ្រឿងញៀនប្រភេទគ្រីស្ទាល់មេតាហ្វេតាមីនចំនួន៥១គីឡូក្រាម លាក់នៅក្នុង កម្រាលព្រំ ដែលត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងហុងកុង នៃប្រទេសចិន។
ថ្នាំញៀនទាំងនោះ ដាក់នៅក្នុងកញ្ចប់ប្លាស្ទិក ហើយរុំលាក់នៅក្នុងកម្រាលព្រំ។ យោងសារព័ត៌មានប្រទេសថៃ។
អាជ្ញាធរគយថៃឱ្យដឹងថា តម្លៃគ្រឿងញៀនដែលចាប់បានទាំងអស់នេះ នៅក្នុងប្រទេសថៃ មានតម្លៃ៣០លានបាត(ឬស្មើនិង៨៩៥,០០០ដុល្លារអាមេរិក)ចំណែក នៅលើ ទីផ្សារទីក្រុងហុងកុង មានតម្លៃ៣០០លានបាត(ឬស្មើនិង៨,៩៥លានដុល្លារអាមេរិក)។ នេះមិនមែនជាករណីលាក់គ្រឿងញៀនក្នុងកម្រាលព្រំជាលើកទី១ ឡើយនៅក្នុងប្រទេសថៃ។
អាជ្ញាធរគយថៃឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មានករណីរឹបអូសគ្រឿងញៀន៤៨ករណី ចាប់តាំងពីខែតុលាឆ្នាំ២០២២។ ការស៊ើបអង្កេតកំពុងតែធ្វើឡើង ក្នុងករណីរឹបអូសគ្រឿងញៀនចុងក្រោយនេះ។
ប្រែសម្រួល៖ណាវ័ន្ត