ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ក្លិបបាល់ទាត់ភ្នំពេញក្រោន និង ខ្សែការពារជប៉ុន Takaki Ose បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសន្យាសំរាប់រដូវកាលថ្មីខាងមុខជាបន្ត ក្រោយខ្សែការពាររូបនេះ ជាចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមអោយឈ្នះពានលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា ។
គួររំលឹកថា Takaki Ose បានមកប្រឡូកអាជីពបាល់ទាត់ដំបូងជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ កាលពីឆ្នាំ២០២០ ក្រោយមកក៏បានផ្លាស់មកចូលរួមជាមួយ ភ្នំពេញក្រោននៅឆ្នាំ២០២១ អំឡុងរួមរស់ជាមួយភ្នំពេញក្រោន២រដូវកាលកន្លងមក រូបគេបានរួមចំណែកជួយអោយភ្នំពេញក្រោន ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា ក្នុងឆ្នាំ២០២១ និង ឆ្នាំ២០២២ កន្លងទៅ ពានរង្វាន់ Cambodian Super Cup 2022 និង ពានរង្វាន់ Cambodian League 2022 រួមជាមួយនិង ពានរង្វាន់ មិត្តភាពជាច្រើនទៀតៀងដែរ ។
ដូច្នេះគិតមកទល់ពេលនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបន្តរកិច្ចសន្យាដល់កីឡាករបរទេស៤រូបរបស់ខ្លួនរួចរាល់ហើយ ក្នុងនោះ រួមមាន ខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto ខ្សែប្រយុទ្ធអ៊ុយក្រែន Valeri Grishiin ខ្សែបម្រើជប៉ុន Yudai Ogawa និង ខ្សែការពារជប៉ុន Takaki Ose ដោយឡែកខ្សែប្រយុទ្ធអាហ្វហ្កានីស្ថាន Fareed Sadad បានផ្លាស់ទៅចូលរួមជាមួយក្លិប Nakhonsi United នៅលីគទី២ថៃ ។
អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន