ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ប្រភពសារព័ត៍មានមួយបានប្រាប់ថាក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតបានកំណត់ពេលពិនិត្យសុខភាពសម្រាប់ Cristiano Ronaldo ខណៈដែលពួកគេធ្វើការដើម្បីបញ្ចប់ការចុះហត្ថលេខាលើអ្នកស៊ុតបញ្ចូលទីកំណត់ត្រាក្នុងការប្រកួតបាល់ទាត់អន្តរជាតិព៍ទុយហ្កាល់មួយនេះ។
ភាគីអារ៉ាប៊ីសាអូឌីតគឺកំពុងតែនាំមុខការចុះហត្ថលេខាលើ Ronaldo ចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ត្រូវបានលុបចោលនៅមុនថ្ងៃនៃការចូលរួមរបស់គាត់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ដោយភ្នាក់ងារ Jorge Mendes បានបរាជ័យ។
Ronaldo ត្រូវបានផ្តល់ជូនកិច្ចសន្យានៅទំហំទឹកប្រាក់ 75 លានដុល្លារក្នុងមួយឆ្នាំ ហើយសុទិដ្ឋិនិយមសម្រាប់ក្រុមនៅទីក្រុង Riyadh ថាពួកគេនឹងទទួលបាននូវការចុះហត្ថលេខាដែលនឹងត្រូវបានចាត់ទុកថាជា Super STAR សម្រាប់បាល់ទាត់នៅក្នុងតំបន់មួយនេះ។
អត្ថបទ៖ ហ្វី រូបភាព៖ រ៉យ ទ័រ