ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
នៅថ្ងៃអង្គារ(១៣ធ្នូ) ព្រិលធ្លាក់ខ្លាំងហើយលំនៅដ្ឋានពលរដ្ឋត្រូវគ្របដណ្តប់ទៅដោយព្រិល នៅទីក្រុង Akron រដ្ឋColorado ខណៈសហរដ្ឋអាមេរិកឈានចូលដល់ អំឡុងពេលរដូវរងារ។
ទីភ្នាក់ងារជាតិអាកាសធាតុអាមេរិក បានចេញការដាស់តឿនឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នពីធ្លាក់ខ្យល់និងព្រិលខ្លាំង។ អាកាសធាតុត្រជាក់និងមានព្រិលធ្លាក់ខ្លាំង នៅសហរដ្ឋអាមេរិកបានជម្រុញឱ្យអាជ្ញាធរ សម្រេចបិទផ្លូវ និងសាលារៀនជាច្រើន។
សហរដ្ឋអាមេរិក មានអាកាសធាតុត្រជាក់ខ្លាំងនៅថ្ងៃអង្គារ បង្កឱ្យមានព្រិលធ្លាក់ខ្លាំង និងភ្លៀងទឹកកកនៅតំបន់ភាគខាងជើង។
ខ្យល់ត្រជាក់និងព្រិលធ្លាក់ខ្លាំង បានធ្វើឱ្យសាលារៀននៅតាមសង្កាត់ជាច្រើននៅទូទាំងរដ្ឋDakotas, រដ្ឋColorado និងរដ្ឋNebraska ត្រូវបិទទ្វារជាបណ្តោះអាសន្ នដើម្បីសុវត្ថិភាពសិស្ស។
ទីភ្នាក់ងារជាតិអាកាសធាតុអាមេរិកបានព្យាករណ៍ថា ព្រិលធ្លាក់ខ្លាំងនៅតំបន់ខ្លះនិងមានកំពស់ដល់ទៅ៦១សង់ទីម៉ែត្រ និងខ្យល់បក់មានកម្លាំងដល់ទៅ៩៧ គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅ២ថ្ងៃក្រោយ។
ប្រែសម្រួល៖ណាវ័ន្ត