ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ការប្រកួតកីឡាវាយកូនគោល  ADMM &9th ADMM-Plus Friendly Golf  បានបញ្ចប់ដោយជោគជ័យ

២៥ ​វិច្ឆិកា ២០២២ | កីឡា

 

ការប្រកួតកីឡាវាយកូនគោល ADMM & 9th ADMM-Plus Friendly Golf ត្រូវបានបញ្ចប់ដោយជោគជ័យ នាថ្ងៃទី ១៤ ខែវិច្ឆិកានេះ នៅទីលានអង្គររីសត ស្ថិតក្នុង សង្កាត់ស្រងែ ក្រុងសៀមរាប ខេត្តសៀមរាប   ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមម ពីរដ្ឋមន្ដ្រីការបរទេសអាស៊ាន និង សមាជិការជាច្រើនរូបទៀត។


គណៈកម្មការរៀបចំព្រឹត្តិការប្រកួតបានឲ្យដឹងថា ក្នុងការប្រកួតនេះ មានកីឡាករចូលរួមសរុបចំនួន ២៤នាក់ ចែកជា៦ក្រុម  ដែល ជាសមាជិក មកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ាន ដែលធ្វើឡើងនៅក្នុងសៀមរាប ខេត្តសៀមរាប ក្នុងនោះ មាន មកពី ប្រុយណេ សិង្ហបូរី ចិន ញូសឺលែន អូស្ដ្រាលី និងកម្ពុជាជាម្ចាស់ផ្ទះ ។

 


 លោក ប្រាក់ សោភ័ណ  អភិបាលរងខេត្តសៀមរាប បានឲ្យដឹង ថាព្រឹត្តិការណ៍វាយកូន ហ្គោលនេះ ធ្វើឡើងក្នុង បំណង ឲ្យភ្ញៀវបរទេស ដែលមកចូលរួមប្រជុំនៅខេត្តសៀមរាប  បានចូលរួមលេងកីឡា ដើម្បីសុខភាពផង និងបានរឹតចំណងសាមគ្គីភាព មិត្តភាព ជាមួយគ្នាផង ព្រោះថាការប្រកួតនេះផ្ដល់នូវផលប្រយោជន៍ច្រើនដល់អ្នកចូលរួម ។

 

 

ម្យ៉ាងទៀត ក៏ចង់បង្ហាញឲ្យភ្ញៀវអន្ដរជាតិមើលឃើញថា   បចុ្ចប្បន្ន កម្ពុជា មានសុខសន្ដិភាពពេញលេញ មានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ  ហើយកម្ពុជាមានសមត្ថភាព គ្រប់គ្រាន់ក្នុងការរៀបចំកិច្ចប្រជុំអន្ដរជាតិធំៗ ។ជាក់ស្ដែងគឺកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ១ចំនួនទៀត  ដែលបានធ្វើឡើង កាលពេលថ្មីៗនេះ។

 


ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តម អ៊ិត សារ៉ាត់  អគ្គបញ្ជាការរង និង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការចូលរួមវាយកូនគោលនាពេលនេះបាននាំមកនូវ ក្ដីសប្បាយរីករាយទាំងអស់គ្នាព្រោះយើងខានជួបគ្នាអស់រយៈពេល២ឆ្នាំហើយ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩ជា     សកល។ យើងទាំងអស់គ្នាគ្រប់ជាតិសាសន៍មិនប្រកាន់និន្នាការនយោបាយ សាសនា អ្វីនោះឡើយ យើងបានខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ រយៈពេល២ឆ្នាំហើយទំរាំបានជួបជុំគ្នា ឡើងវិញ នាពេលនេះ។ 

 


ឯកឧត្តម បានបន្ដថា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ទើបបញ្ចប់ទៅប្រកបដោយជោគជ័យ នៅលើទឹកដីអង្គរដ៏បវរ នៃប្រជាជាតិ ទាំងអស់នៅលើពិភពលោក ។ យើងទាំអអស់គ្នាពិតជាមានមោទនភាព ចំពោះលទ្ធផលនៃកិច្ចប្រជុំដែលយើងខិតខំប្រឹងប្រែង រួមគ្នា នាពេលថ្មីៗនេះ ។
ឯកឧត្តម អ៊ិត សារ៉ាត់ បានលើកឡើងថា ការវាយកូនគោលនៅថ្ងៃនេះមិនអាចរកឃើញនរណាម្នាក់ ទទួលបានពាន តែម្នាក់ឯងនោះទេ តែផ្ទុយទៅវិញយើងទាំងអស់គ្នាជាអ្នកលើកពាន ដែលជាពាន សន្ដិភាពមិត្តភាព កិច្ចសហប្រតិបត្តិការ ដែលបានសហការគ្នារៀបចំអស់ពេលជាយូរមកហើយ ហើយទាមទារឲ្យយើងថែរក្សាឲ្យបានគង់វង្សតរៀងទៅ៕

 

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024