ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ ឈរកំពូលតារាងមេដាយនៃការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

២២ ​វិច្ឆិកា ២០២២ | កីឡា

 

ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ឆ្នាំ២០២២ ដែលបានធ្វើពិធីបើកការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅកីឡដ្ឋានមរតកតេជោ ។

 


ដោយគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្លិបក្រសួងមហាផ្ទៃ ឈរនៅលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយសរុប ២៧គ្រឿង មាស ១៣ ប្រាក់៨ និងសំរឹទ្ធ ៦ គ្រឿង។ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប១៨គ្រឿង មាស ៥ ប្រាក់ ៦ និងសំរឹទ្ធ៧ គ្រឿង ។ ខេត្តព្រៃវែងស្ថិតនៅលេខ៣ សរុបមេដាយ១២គ្រឿង មាស៥ ប្រាក់២ សំរឹទ្ធ៥ ។

 

 

ខណៈខេត្តកណ្តាល និងស្ទឹងត្រែង ដណ្តើមបានមេដាយមាស ៣គ្រឿងដូចគ្នា ។រីឯរាធានីភ្នំពេញ ខេត្តបាត់ដំបង និងក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស២គ្រឿងដូចគ្នា ស្របពេលដែលខេត្តកំពង់ចាម សៀមរាប កោះកុង កែប និងតាកែវ ទើបតែរកបានមេដាយមាស១គ្រឿងប៉ុណ្ណោះ ។ ចំណែក១៥ក្លិបផ្សេងទៀត ដែលចូលរួមដែរនោះ មិនទាន់អាចដណ្តើមបានមេដាយមាសនោះទេ ប៉ុន្តែមានខ្លះ ដណ្តើមបានមេដាយប្រាក់ និងខ្លះទៀត ទទួលបានមេដាយ សំរឹទ្ធប៉ុណ្ណោះ ។

 


បើតាមគណកម្មការរៀបចំការប្រកួតបានអោយដឹងថា កីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦ វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ០៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។

 

 

សូមជម្រាប់ផងដែលថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕

 

 

អត្ថបទ៖ សារ៉ាន ទីងី រូបភាព៖ Cambodia 2023

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025