ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
លោកស្រី Ivanka Trump ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិកលោកDonald Trump ទើបតែបានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញថា លោកស្រីនឹងមិនជាចំណែកនៅក្នុង យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នាពេលខាងមុខនេះរបស់ឳពុកលោកស្រីឡើយ។
សេចក្តីថ្លែងការណ៍របស់លោកស្រី Ivanka Trump បានចាប់ផ្តើមឡើងដោយ«ខ្ញុំស្រឡាញ់ឳពុករបស់ខ្ញុំខ្លាំងបំផុត»។ «សម្រាប់ពេលនេះ ខ្ញុំជ្រើសរើសផ្តល់អាទិភាពឱ្យកូនៗវ័យក្មេងរបស់ខ្ញុំ និងជីវិតឯកជនដែលយើងបង្កើតឡើងជាគ្រួសារមួយ»។
«ខ្ញុំគ្មានគម្រោងចូលរួមជាប់ពាក់ព័ន្ធជាមួយនិងនយោបាយឡើយ។ ខ្ញុំស្រឡាញ់និងគាំទ្រឳពុករបស់ខ្ញុំជានិច្ច ហើយបន្តទៅមុខខ្ញុំនឹងបន្តគាំទ្រនៅក្រៅវិស័យនយោបាយ»។
អំឡុងពេលដែលលោកDonald Trump កាន់អំណាចនៅសេតវិមាន,ទាំងលោកស្រី Ivanka Trump ជាកូនស្រី និងលោកJared Kushner ស្វាមីរបស់លោកស្រី Ivanka ទាំងពីរនាក់បម្រើការងារជាទីប្រឹក្សាជាន់ខ្ពស់។ លោក Kushner បំពេញតួនាទីសំខាន់មួយក្នុងនយោបាយរដ្ឋបាលលោកDonald Trump រួមមានការដាក់ចេញនយោបាយសន្តិភាពថ្មីមួយសម្រាប់តំបន់មជ្ឈឹមបូព៌ា។
លោកស្រី Ivanka មិនមានវត្តមាននៅក្នុងការប្រកាសចូលរួមឈរឈ្មោះបោះឆ្នោតរបស់លោកTrump សម្រាប់តំណែងប្រធានាធិបតីអាមេរិកនៅរដ្ឋផ្លរីដានោះទេ។
ប្រែសម្រួល៖ណាវ័ន្ត