ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Swedenបញ្ជូននាវាពិសេសទៅតំបន់បំពង់បង្ហូរឧស្ម័នNord Streamលេចធ្លាយ

ប្រទេសSweden (ស៊ុយអែត) នៅថ្ងៃច័ន្ទបានបញ្ជូននាវាមុជទឹកពិសេសទៅកាន់ទីតាំងបំពង់បង្ហូរឧស្ម័នរបស់ប្រទេសរុស្ស៊ីក្នុងសមុទ្រBaltic Seaដែលធ្លាយ កាលពីសប្តាហ៍មុនក្រោយផ្ទុះ ដើម្បីស៊ើបអង្កេតលើបញ្ហានេះ។ករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន កាន់តែបន្ថែមភាពតានតឹងថ្មីទៅ លើវិបត្តិថាមពលតំបន់ សហភាពអ៊ឺរ៉ុប។

 

 

 

 

សហភាពអ៊ឺរ៉ុប បានស៊ើបអង្កេតលើមូលហេតុបំពង់បង្ហូរឧស្ម័នចំនួន៣ក្នុងបណ្តាញបំពង់បង្ហូរឧស្ម័នNord Stream នៅជិតដែនទឹកប្រទេសស៊ុយអែត និងប្រទេសដាណឺម៉ាក ដែលត្រូវធ្លាយឡើង ជាករណី «សកម្មភាពនៃការបំផ្លិចបំផ្លាញដោយចេតនា»។ ចំពោះបញ្ហានេះភ្លាមៗ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានដាក់បន្ទុកទៅលើប្រទេសលោកខាងលិចហើយលើកឡើងជាសំណាងថា សហរដ្ឋអាមេរិក ទទួលបានប្រយោជន៍ពីករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន។

 

បំពង់បង្ហូរឧស្ម័នNord Stream ដែលផ្តើមចេញពីប្រទេសរុស្ស៊ី ភ្ជាប់ទៅប្រទេសអាលឺម៉ង់ ស្ថិតនៅក្នុងប្រធានបទដ៏ក្តៅគគុកមួយនាពេលបច្ចុប្បន្នពាក់ព័ន្ធ នឹងបញ្ហាវិបត្តិឧស្ម័ននៅតំបន់សហភាពអ៊ឺរ៉ុប។

 

បណ្តារដ្ឋជាច្រើននៅតំបន់សហភាពអ៊ឺរ៉ុប បានដាក់ចេញផែនការបន្ទាន់ដែលអាចសម្របសម្រួលការប្រើប្រាស់ឧស្ម័ន។ ស្របគ្នាដែរ ប្រទេសអង់គ្លេស នាពេលឥឡូវនេះ ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរលើបញ្ហាកង្វះឧស្ម័ននៅរដូវរងារ។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024