ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គ.ជ.ប បង្ហាញពីតួលេខប៉ាន់ស្មាន និងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត 

០១ តុលា ២០២២ | ព័ត៌មានជាតិ

 

 

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ គ.ជ.ប បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងបានបង្ហាញពីតួលេខប៉ាន់ស្មាននៃចំនួនអ្នកត្រូវចុះឈ្មោះបោះឆ្នោតថ្មី រួមទាំងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២២ ដែលនឹងធ្វើឡើង នៅថ្ងៃទី២០ ខែតុលាខាងមុខ។ 

 

 


តំណាងគ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មានចំនួនជាង ៩លាននាក់។ ចំណែកចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២២ នេះ មានចំនួនជាង ៤០ម៉ឺននាក់ ខណៈអ្នក ដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានជាង ១០ម៉ឺននាក់។ 

 

 


ទាក់ទងនឹងដំណើរការចុះឈ្មោះ និងផ្សព្វផ្សាយបញ្ជីបោះឆ្នោតនេះ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការទាក់ទងពលករខ្មែរ ចំណាកស្រុកនៅក្រៅប្រទេស និងឃ្លាំមើលការបោះឆ្នោត បានស្នើសុំឱ្យគ.ជ.ប ដាក់សំណើ ទៅកាន់អ្នកពាក់ព័ន្ធ ធ្វើវិសោធនកម្មច្បាប់ ឬបទបញ្ជាចុះឈ្មោះបោះឆ្នោត ដើម្បីជួយសម្រួលដល់ពលករខ្មែរ នៅក្រៅប្រទេស ងាយស្រួលក្នុងការបោះឆ្នោត៕
 

 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024