ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ចិនជម្រុញឱ្យមានកិច្ចពិភាក្សានិងប្រឹក្សាក្រោយប្រធានាធិបតីរុស្ស៊ីព្រមានប្រទេសលោកខាងលិច

២២ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិននៅថ្ងៃពុធ(២១កញ្ញា) បានជម្រុញឱ្យគ្រប់ភាគីទាំងអស់ចូលរួមនៅក្នុងកិច្ចពិភាក្សា និងប្រឹក្សា ហើយរកវិធីដើម្បីដោះស្រាយកង្វល់សន្តិសុខ សម្រាប់គ្រប់ភាគីទាំងអស់ បន្ទាប់ពីលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីព្រមានបណ្តាប្រទេសលោកខាងលិចពាក់ព័ន្ធនឹងបញ្ហាដែលលោកPutin លើកឡើង ថាជាការគំរាមកំហែងនុយក្លេអ៊ែរ។

 

 

 

 

ជំហររបស់ប្រទេសចិនលើប្រទេសអ៊ុយក្រែន គឺមិនផ្លាស់ប្ដូរ និងច្បាស់លាស់។ លោក  Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងប៉េកាំង។

 

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃពុធបានបញ្ជាឱ្យមានកំណែនទ័ពដែលនេះជាលើកទី១សម្រាប់ប្រទេសរុស្ស៊ីចាប់តាំងពីផ្ទុះសង្គ្រាមលោកលើកទី២ ហើយប្រធានាធិបតីរុស្ស៊ី ក៏បានព្រមានប្រទេសលោកខាងលិចផងដែរថា ប្រសិនបើប្រទេសលោកខាងលិចនៅតែបន្តអ្វីដែលលោកបាន ហៅថាជាការគំរាមកំហែង នុយក្លេអ៊ែរនោះ ទីក្រុងម៉ូស្គូនឹងឆ្លើយតបជាមួយកម្លាំងរុស្ស៊ីទាំងអស់។

 


លោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធ(២១កញ្ញា)នេះ ក៏បានលើកឡើងដែលថា បទបញ្ជារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅលើកំណែនទ័ព នឹងឃើញថា យោធា៣០០.០០០បន្ថែមទៀត នឹងត្រូវហៅចូលបម្រើក្នុងប្រតិបត្តិការយោធារបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024