ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងជើង៖មិនដែលផ្តល់អាវុធឬគ្រាប់កាំភ្លើងអោយរុស្ស៊ីឡើយ

២២ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍(២២កញ្ញា)នេះបានអោយដឹងថា កូរ៉េខាងជើងមិនដែលផ្គត់ផ្គង់អាវុធ ឬគ្រាប់កាំភ្លើងទៅឱ្យប្រទេសរុស្ស៊ីឡើយ ហើយក៏គ្មានគម្រោងនឹងធ្វើដូច្នេះដែរ។ ស្របគ្នាប្រទេសកូរ៉េខាងជើង បានព្រមានដល់សហរដ្ឋអាមេរិកឱ្យសហរដ្ឋអាមេរិកបិទមាត់របស់ខ្លួនឯង ហើយបញ្ឈប់បង្កើតពាក្យចចាមអារ៉ាមដែលមានបំណងឱ្យខូចកេរិ៍្តឈ្មោះប្រទេសកូរ៉េខាងជើង។

 

 

 

 

«ថ្មីៗនេះ សហរដ្ឋអាមេរិក និងកម្លាំងសត្រូវដទៃទៀត បាននិយាយអំពីការល្មើសនិងសេចក្តីសម្រេចUNSC«ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (United Nations Security Council)» បង្កើតឡើងនូវពាក្យចចាមអារ៉ាមកិច្ចព្រមព្រៀងជួញដូរអាវុធរវាងប្រទេសកូរ៉េខាងជើង និងប្រទេស រុស្ស៊ី...យើងមិនដែលធ្លាប់បាន នាំចេញអាវុធឬគា្រប់កាំភ្លើងទៅអឲឱ្យប្រទេសរុស្ស៊ីឡើយពីមុនមកនោះ ហើយយើង ក៏គ្មានគម្រោងនឹងនាំចេញអាវុធដែរ»។

 

លោក Vedant Patel  អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក បានលើកឡើងនៅដើមខែកញ្ញានេះថា «ប្រទេសរុស្ស៊ី ស្ថិតនៅក្នុងនីតិវិធីទិញរ៉ុកកែត និងកាំភ្លើងធំយ៉ាងច្រើន ពីប្រទេសកូរ៉េខាងជើងដើម្បីប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន»។

 

លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានក្រោយមកបានបញ្ជាក់ថា គ្មានការបង្ហាញថាការទិញដូរត្រូវបានបំពេញបញ្ចប់នោះទេ ហើយច្បាស់ណាស់ គ្មានការបង្ហាញថាអាវុធទាំងនោះ ប្រើប្រាស់លើទឹកដីអ៊ុយក្រែនឡើយ។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024