ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥

រុស្ស៊ីដោះលែងពលរដ្ឋអ៊ុយក្រែនជាង២០០នាក់ក្នុងសង្គ្រាមនៅទីក្រុងMariupol

២២ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី បានដោះលែងពលរដ្ឋអ៊ុយក្រែន២១៥នាក់ដែលរុស្ស៊ីបានចាប់ឃុំខ្លួនក្រោយសមរភូមិដណ្តើមកាន់កាប់ទីក្រុងMariupol នៅដើមឆ្នាំនេះ។ នេះបើតាមការអោយដឹងពីមន្ត្រីជាន់ខ្ពស់ម្នាក់នៅទីក្រុងKyiv នៅថ្ងៃពុធ(២១កញ្ញា)។

 

 

 

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយថា អ្នកទោសដែលបានដោះលែងរួមមានមេបញ្ជាការ និងមេបញ្ជាការរងរបស់ក្រុមកងវរសេនាតូចAzov ដែលជាក្រុមច្បាំងយ៉ាងសកម្មក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

 

ការដោះលែងពលរដ្ឋអ៊ុយក្រែននេះ ជារឿងដែលនឹកស្មានមិនដល់ចាប់តាំងពីក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីកាលពីខែមុន បាននិយាយថា នឹងមានការកាត់ទោសក្រុមកងវរសេនាតូចAzov ។ ក្រុមកងវរសេនាតូចAzov មួយនេះត្រូវបានរុស្ស៊ីចាត់ទុកថាជាក្រុមNazis ប៉ុន្តែអ៊ុយក្រែនបានបដិសេធការចោទប្រកាន់។

 

​​នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak  បានលើកឡើងថា អ្នកទោសដោះលែងមានវរសេនីយ៍ទោDenys Prokopenko  និងអនុប្រធានលោកSvyatoslav Palamar នៅក្នុងក្រុមAzov។

 

 

 

 

Yermak បានបន្តថា ជាការឆ្លើយតប រដ្ឋាភិបាលអ៊ុយក្រែនបានដោះលែងអ្នកទោសរុស្ស៊ី៥៥នាក់វិញ រួមទាំងលោក Viktor Medvedchuk មេដឹកនាំគណបក្សគាំទ្ររុស្ស៊ី។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025