ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ប្រទេសកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមួយនៅថ្ងៃអង្គារ(២០ញ្ញា) នៅជិតតំបន់គ្មានយោធាដែលជាតំបន់បែងចែកប្រទេសកូរ៉េទាំងពីរ។ សមយុទ្ធនេះ ជាផ្នែកមួយនៃពិព័រណ៍ផ្នែកវិស័យការពារជាតិប្រទេសកូរ៉េខាងត្បូង«Defense Expo Korea (DX Korea)» ឆ្នាំ២០២២ ។
រថពាសដែក គ្រាប់រ៉ុកកែត និងឧទ្ធម្ភាចក្រវាយប្រហារ ត្រូវបានដាក់ពង្រាយដើម្បីធ្វើសមយុទ្ធយោធា នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់នៅទីក្រុងPocheon។
ពិព័រណ៍វិស័យការពារជាតិប្រទេសកូរ៉េខាងត្បូង នឹងបើកបង្ហាញចាប់ពីថ្ងៃពុធ(២១កញ្ញា)រហូតដល់ថ្ងៃអាទិត្យ(២៥កញ្ញា) នៅមជ្ឈមណ្ឌលពិពណ៌អន្តរជាតិ កូរ៉េ«Korea International Exhibition Center (KINTEX)» និងមានក្រុមហ៊ុនចូលរួមបង្ហាញ៣៥០ក្រុមហ៊ុន ដែលបង្ហាញពីផលិតផលគ្រប់យ៉ាង ទាក់ទងនឹងវិស័យ ការពារជាតិ និងសន្តិសុខទាំងបរិក្ខារយោធា និងបច្ចេកវិទ្យា ដូចជាប្រព័ន្ធអាវុធ ប្រព័ន្ធបញ្ជាមិនប្រើប្រាស់មនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម។
ប្រែសម្រួល៖ណាវ័ន្ត