ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២

សាលារៀនចំនួន ២ នៅរាជធានីភ្នំពេញ បន្តបិទទ្វារផ្អាកការសិក្សា ដោយសារភ្លៀងលិច

១៥ កញ្ញា ២០២២ | ព័ត៌មានជាតិ

 



ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា យ៉ាងហោចណាស់ មានសាលារៀនចំនួន ៣ នៅខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញ បានបិទទ្វារ ផ្អាកការសិក្សាជាបណ្តោះអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង លិចបរិវេណសាលា។ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ ក្នុងចំណោមសាលារៀនទាំង ៣នោះ គឺនៅបន្តបិទចំនួន ២សាលា ខណៈមួយសាលាទៀត បានបើកដំណើរការឡើងវិញ។ 

 


សាលារៀនចំនួន២ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបន្តបិទទ្វារផ្អាកការសិក្សា ដោយសារភ្លៀវលិចបរិវេណសាលា សាលាបឋមសិក្សាឫស្សីកែវ និងវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ខណៈវិទ្យាល័យឫស្សីកែវ បានបើកដំណើរការក្រោយទឹកបានហូរស្រកទៅអស់។ នេះបើតាមការបញ្ជាក់របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

 


លោកប្រធានមន្ទីរ បានបន្ថែមថា ការបន្តផ្អាកសាលារៀនទាំង២នេះ គឺដោយសារនៅមានទឹកដក និងភក់ ដែលធ្វើឲ្យថ្នាក់ដឹកនាំសាលាបារម្ភពីសុវត្ថិភាពរបស់សិស្ស។ ហើយភាពលិចលង់នេះ មិនមានរយៈពេលវែងនោះទេ នឹងអាចស្រកទៅវិញ យ៉ាងយូរនៅថ្ងៃស្អែកសិស្សអាចវិលមករៀនដូចសភាពធម្មតាវិញហើយ។

 


គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ដោយសារមានភ្លៀងធ្លាក់ខ្លាំង បានធ្វើទឹកឲ្យហូរចូលបរិវេណសាលារៀន ចំនួន៣ក្នុងខណ្ឌឬស្សីកែវ រួមមាន សាលាបឋមសិក្សាឫស្សីកែវ វិទ្យាល័យឫស្សីកែវ និងវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ។ ដោយសារបារម្ភពីសុវត្ថិភាពរបស់សិស្ស ខ្លាចរអិលដួល ជាដើម ថ្នាក់ដឹកនាំសាលាក៏បានបិទទ្វារផ្អាកការសិក្សាជាបណ្តោះអាសន្ន តែម្តង៕
 

 

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា  

 

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.