ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥
អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា និងជាឧត្តមទីប្រឹក្សានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសមេដាយជាតូបការ ដែលជាមេដាយខ្ពស់បំផុតនៅកម្ពុជា។
ពិធីបំពាក់ និងទទួលគ្រឿងឥស្សរិយសយសមេដាយជាតូបការ បានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលចំនួន២ គឺអគាររដ្ឋបាលកម្ពស់ ១០ជាន់ និងអគារសាលប្រជុំកម្ពស់ ៣ជាន់ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលមានតម្លៃជាង ១៤លានដុល្លារ នៅព្រឹកថ្ងៃទី៨កញ្ញានេះ។
សូមបញ្ជាក់ថា មេដាយជាតូបការនេះ គឺជាមេដាយខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់បំពាក់ជូនឥស្សរជន ដែលមានគុណូបការៈដ៏ឧតុ្តង្គឧត្តម ក្នុងការងារបំរើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ តាមរយៈព្រះរាជក្រឹត្យ ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្រ្តី ហើយប្រទានដោយព្រះមហាក្សត្រ ឬដោយព្រះរាជតំណាង៕
អត្ថបទ៖ ទេព សុរ៉ាវី រូបភាព៖ ឃាំង ទូច