ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤

ទោះកំពុងមានបញ្ហាមួយចំនួនតែបេក្ខភាព Miss Grand ទាំង៣៥រូបក្នុងវគ្គប្រកួតបឋមនៅតែមានទំនុកចិត្តលើខ្លួនឯងរៀងៗខ្លួន!

២៦ សីហា ២០២២ | កម្សាន្ដ

 

ការប្រកួត Miss Grand Cambodia 2022 បានឈានដល់វគ្គប្រកួតប្រជែងបឋមហើយ មើលទៅបេក្ខនារី Miss Grand ទាំងអស់កាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង បើទោះជាបេក្ខភាពខ្លះមានរឿងរកាំរកូសពីឈុតតំណាងជាតិមានបង្ហាញរូបភាពល្បែងស៊ីសងកំពុងផ្ទុះការរិះគន់ពីមហាជនក្ដី ។ 

 

វគ្គប្រកួតប្រជែងបឋមកាន់តែបង្ហាញឱ្យឃើញថាបេក្ខនារី Miss Grand Cambodia 2022 ទាំង ៣៥ រូបពិតជាមានសមត្ថភាពខ្ពស់ ទាំងការដើរម៉ូដ និងរូបសម្រស់ ហើយម្នាក់ៗបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ សៅរ៍នេះ បើទោះជាបេក្ខភាពខ្លះកំពុងមានបញ្ហារកាំរកូសមួយចំនួនពីមហាជនទាក់ទងរឿងសំណាក់បំពាក់តំណាងរបស់ពួកគេមានបង្ហាញរូបភាពល្បែងស៊ីសងដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការមិនសប្បាយចិត្ត។

 


វគ្គប្រកួតបឋមនេះ គឺចែកចេញជា ៣ ផ្សេងគ្នា ដោយទី ១ តម្រូវឱ្យបេក្ខនារីទាំង ៣៥ រូប ណែនាំខ្លួន ទី ២ ការប្រកួតប្រជែងលើឈុតហែលទឹក និងទី ៣ គឺការប្រកួតប្រជែងរាត្រីស្រមោលស ។ ក្នុងវគ្គនេះ បេក្ខនារីទាំងអស់កាន់តែធ្វើបានល្អ និងមានទំនុកចិត្តលើខ្លួនឯង បើទោះបីជាកម្មវិធីប្រកួតនេះទទួលបាននូវការរិះគន់មួយចំនួនក្តី ប៉ុន្តែបេក្ខនារីទាំងអស់នៅតែប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពខ្លួន ដើម្បីឈោងចាប់ក្តីសម្រៃរបស់ខ្លួន ។

 


ចំណែកគណកម្មការទាំងអស់ក៏មិនធម្មតាដែរ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ។ លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ដែលជាអគ្គនាយការមជ្ឍមណ្ឌលកែសម្ផស្សគ្រីស្តាល់ និងជាគណកម្មការមួយរូបក្នុងកម្មវិធី Miss Grand Cambodia 2022 បានឱ្យដឹងថា ឈានដល់វគ្គនេះកាន់តែបង្ហាញឱ្យឃើញថា បេក្ខនារីទាំងខ្លាំងមិនធម្មតាទេ តែទោះជាយ៉ាងណាលោកស្រីសុំឱ្យបេក្ខនារីទាំងអស់បញ្ចេញអស់ពីសមត្ថភាពនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ។   

 


ចំណែកកញ្ញា អ៊ិន លក្ខិណា វិញក៏ជាគណកម្មការនៅក្នុងកម្មវិធី Miss Grand Cambodia 2022 នេះផងដែរ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បផ្ទេរម្កុដទៅដល់បេក្ខនារីដែលជាប់លំដាប់រងទី ១ ។ កញ្ញា អ៊ិន លក្ខិណា បានបង្ហាញពីចំណាប់អារម្មណ៍របស់នាងថា បេក្ខនារី Miss Grand ឆ្នាំនេះពិតជាស្រស់ស្អាត និង មានសមត្ថភាពច្រើន ។ 

 


សម្រាប់វគ្គប្រកួតផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី ២៧ ខែ សីហា ដោយមានការបង្ហាញរាំជាក្រុម ការណែនាំខ្លួន , ការប្រកួតឈុតហែលទឹក ,  ការប្រកួតប្រជែងឈុតរាត្រីស្រមោលស និងជ្រើសរើសបេក្ខនារីចូលក្នុងវគ្គ Top Ten ។ មិនដឹងថាឆ្នាំនេះបេក្ខនារីរូបណានោះទេដែលនឹងគ្រោងមកុដ Miss Grand ឆ្នាំ ២០២២ នេះ ។ បើចង់ដឹងច្បាស់មានតែរងចាំតាមដានទាំងអស់គ្នា ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024