ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកៀវប្រទេសអ៊ុយក្រែនបើកដំណើរការឡើងវិញក្រោយបិទអស់រយៈពេល៣ខែ

ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងកៀវ(Kyiv) ប្រទេសអ៊ុយក្រែនបានបើកដំណើរការឡើងវិញនៅថ្ងៃពុធ(១៨ឧសភា) បន្ទាប់ពីបិទរយៈពេល៣ខែ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈទៅលើប្រទេសអ៊ុយក្រែន។

 

 

 

 

«យើងបានបើកដំណើរការប្រតិបត្តិការជាផ្លូវការឡើងវិញ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូត លោក Daniel Langenkamp ថ្លែងប្រាប់សារព័ត៌មានរ៉យទ័របន្តិច នៅមុនពេលទង់ជាតិអាមេរិក ត្រូវបានបង្ហូតឡើងនៅស្ថានទូត។ អ្នកនាំពាក្យដដែលរូបនេះបន្តថា មន្ត្រីនៅស្ថានទូតនឹងចាប់ផ្តើមវិលត្រលប់មកបំពេញការងារវិញ។

 

Langenkamp បន្តថា «ប្រតិបត្តិការកុងស៊ុល នឹងមិនបើកដំណើរការឡើងវិញភ្លាមៗទេ។ ហើយការណែនាំអំពីធ្វើដំណើររបស់ក្រសួងការបរទេសអាមេរិក នៅតែបន្តអនុវត្តន៍ដដែលនៅទូទាំងប្រទេសអ៊ុយក្រែន»។

 

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកៀវ បានបិទនៅថ្ងៃទី១៤កុម្ភៈ គឺនៅ១០ថ្ងៃ មុនពេលយោធារបស់ប្រទេសរុស្ស៊ី បើកការឈ្លានពានពេញទម្រង់លើប្រទេសអ៊ុយក្រែន។ បុគ្គលិកស្ថានទូតបានចំណាយពេល២ខែដំបូងនៃសង្គ្រាមក្នុងប្រទេសប៉ូឡូញ។

 

បណ្តាប្រទេសលោកខាងលិចជាច្រើន រួមមាន ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ និងប្រទេសអង់គ្លេស បានបើកស្ថានទូតរបស់ពួកគេឡើងវិញក្នុងទីក្រុងកៀវ ក្នុងរយៈពេលមួយខែកន្លងមកនេះ បន្ទាប់ពីទាហានរុស្ស៊ី បានដកខ្លួនចេញ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024