ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំពេលកើតមានភាពតានតឹងខ្លាំងបំផុតរវាងប្រទេសទាំងពីរដែលមិនធ្លាប់មានសោះ នាពេលច្រើនឆ្នាំចុងក្រោយនេះពាក់ព័ន្ធនឹងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
នៅថ្ងៃពុធ លោក Trevor Reed អតីតយោធាជើងទឺកអាមេរិក ត្រូវបានដោះលែងជាថ្នូរនិងការដោះដូរលោក Konstantin Yaroshenko អ្នកបើកបរយន្តហោះរបស់ប្រទេសរុស្ស៊ី។
មន្ត្រីអាមេរិកលើកឡើងថា ការដោះដូរអ្នកទោសទៅវិញទៅមករវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មិនមែនជាចំណែកនៃកិច្ចពិភាក្សាការទូត និងមិនតំណាងអោយការផ្លាស់ប្តូររបស់អាមេរិកកាំងក្នុងយុទ្ធសាស្ត្រសង្គ្រាមអ៊ុយក្រែនឡើយ។
ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ធ្លាក់ដល់ចំណុចអាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ គឺនៅក្រោយពេលប្រទេសរុស្ស៊ី ឈ្លានពានអ៊ុយក្រែននៅថ្ងៃ២៤កុម្ភៈ និងទណ្ឌកម្មអាមេរិកលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ។
ប្រទេសរុស្ស៊ី បានស្នើដោះដូរអ្នកទោសYaroshenko កាលពីខែកក្កដាឆ្នាំ២០១៩ ជាមួយនិងការដោះលែងអ្នកទោសអាមេរិកកាំង។ ការដោះដូរអ្នកទោសធ្វើឡើងនៅប្រទេសទួគី ហើយសហរដ្ឋអាមេរិកបានអរគុណដល់ប្រទេសទួគីសម្រាប់ការជួយសម្របសម្រួលកិច្ចការងារនេះ។
ប្រែសម្រួល៖ណាវ័ន្ត