ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

រឿងភាគថ្មីរបស់ Lee Min-Ho នឹងលាតត្រដាងប្រវត្តិសាស្ត្រកូរ៉េទៅកាន់ពិភពលោក

២២ មីនា ២០២២ | កម្សាន្ដ


ភាពយន្តភាគកូរ៉េថ្មីមានចំណងជើងថា 'Pachinko' (ផាឈីនកូ) បានរៀបចំកម្មវិធីសម្ពោធការចាក់បញ្ចាំងនៅហូលីវូដ ដែលមានការចូលរួមពីតួអង្គជាច្រើនដែលបានលេចមុខក្នុងភាពយន្តភាគបែបប្រវត្តិសាស្ត្រមួយនេះ។ 

 

 

 

ក្នុងនោះគេឃើញមានវត្តមានកំពូលតារាសម្ដែង Lee Min-Ho (លី មីហូ) ដែលដើរតួជាតួអង្គឈ្មោះ Koh Hansu (កូ ហានស៊ូ) រួមជាមួយតារាសម្ដែងជើងចាស់ Yuh-Jung Youn (យូចុង យួន) និងតារាសម្ដែង Jin Ha (ជីន ហា) ជាដើម។ 

 

 

 

ភាពយន្តភាគ 'Pachinko' (ផាឈីនកូ) ត្រូវបានផលិតដោយផ្អែកលើសៀវភៅប្រលោមលោក ចំណងជើងដូចគ្នា ដែលនឹងមានឆ្លុះបញ្ចាំងអំពីជីវិតរយៈពេលបួនជំនាន់នៃគ្រួសារជនភៀសខ្លួនកូរ៉េខាងត្បូងមួយ ដែលបានចាកចេញពីប្រទេសកំណើតដើម្បីទទួលបានជីវិតថ្មី ជៀសផុតពីការគាបសង្កត់របស់រដ្ឋាភិបាលជប៉ុន។

 

 

 

ថតនៅប្រទេសចំនួនបីរួមមានកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងលើសេវាកម្ម  Apple TV+ (អេបផល ធីវីផ្លាស់) ចាប់ពីថ្ងៃទី២៥ ខែមីនា ដោយនឹងមានសរុបចំនួន៨ភាគ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025