ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥

មន្ដ្រីជំនាញ៖ អាការៈអ្នកកើតជំងឺកូវីដ-១៩ អាចស្រដៀងនឹងជំងឺផ្ដាសាយ តែមានសភាពធ្ងន់ធ្ងរជាង

១៦ មីនា ២០២២ | ព័ត៌មានជាតិ


លោកស្រី វេជ្ជបណ្ឌិត ទេព ចិន្ដា អនុប្រធានមន្ទីរពេទ្យបង្អែកចតុមុខ បានពន្យល់ថា អាការៈ អ្នកជំងឺកូវីដ-១៩ គឺស្រដៀងទៅនិងជំងឺផ្ដាសាយធំ ឬប្រហាក់ប្រហែលនិងជំងឺផ្ដាសាយ។ ប៉ុន្ដែ ជាទូទៅ រោគសញ្ញា ដែលកើតមានទៅលើអ្នកកើតជំងឺកូវីដ-១៩  គឺមានសភាពធ្ងន់ធ្ងរជាងអ្នកកើតជំងឺផ្ដាសាយ ធម្មតា។ ប៉ុន្ដែ ជាទូទៅ រោគសញ្ញា ដែលកើតមានទៅលើអ្នកកើតជំងឺកូវីដ-១៩  រួមមានអាការ ក្ដៅខ្លួន ឈឺក្បាល ឈឺក ហៀរសំបោរ អស់កម្លាំង និងឈឺសាច់ដុំជាដើម ។ 

 

 

តាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត អ្នកកើតជំងឺកូវីដ-១៩ ក៏អាចមានស្ថានភាពខុសៗគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដោយអ្នកខ្លះអាច មានត្រឹមតែ អាការក្ដៅខ្លួន និងក្អក ។ តែបើសិនជា ក្នុងករណី ធ្ងន់ធ្ងរវិញ អ្នកជំងឺអាចមានអាការពិបាកដកដង្ហើម អស់កម្លាំងខ្លាំង និងក្ដៅខ្លួនខ្លាំងផងដែរ។ 

 

 

ទាក់ទិនរឿងនេះ អ្នកស្រី លី រចនា មន្រ្ដីបម្រើការងារនៅស្ថាប័នរដ្ឋមួយកន្លែងនៅរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈស្ថានភាពជំងឺកូវីដ-១៩ ដែលអ្នកស្រី បានជួបប្រទះ កន្លងមក គឺមានអាការក្អក និងក្ដៅខ្លួន ដែលមិនដូចទៅនិងជំងឺផ្ដាសាយទាំងស្រុងនោះទេ ។ 

 

 

យោងតាមឯកសារស្រាវជ្រាវមួយ ដែលផលិតដោយអង្គការសុខភាពពិភពលោក បានបង្ហាញថា រោគសញ្ញាកូវីដ-១៩ រួមមាន គ្រុន ក្អក ឈឺក ដកដង្ហើមខ្លីៗ អស់កម្លាំង ចុក និងឈឺខ្លួនប្រាណ ឈឺក្បាល ហៀរសំបោរ តឹងច្រមុះ និងរាគរូសជាដើម។ រីឯ រោគសញ្ញា ដែលកើតឡើងបញ្ជាក់ថា ត្រឹមជាជំងឺ ផ្ដាសាយនោះ គឺមិនមានអាការពិបាកដកដង្ហើម ឬដកដង្ហើមខ្លីៗ នោះទេ ។ មួយវិញទៀត សម្រាប់អ្នកឆ្លងជំងឺកូវីដ-១៩ គឺ ចាប់ចេញរោគសញ្ញាពីស្រាលទៅធ្ងន់ ។ចំណែកអ្នកកើតជំងឺផ្ដាសាយធំវិញ គឺ ចាប់ចេញរោគសញ្ញាភ្លាមៗផងដែរ៕

 

 

 អត្ថបទ៖ ជុំ ជោគជាតា   រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025