ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

រឿង The Batman វគ្គថ្មី រៀបចំកម្មវិធីចាក់បញ្ចាំងពិសេសនៅអង់គ្លេស

២៥ កុម្ភៈ ២០២២ | កម្សាន្ដ


តារាសម្ដែងអង់គ្លេស Robert Pattinson (រូបឺត ផេធីនស៊ុន) បានដឹកនាំតួអង្គសម្ដែងដទៃទៀតដើរលើកម្រាលព្រំក្រហមនៃកម្មវិធីចាក់បញ្ចាំងពិសេសនូវខ្សែភាពយន្តមនុស្សប្រជៀវ "The Batman" (ដឺ ប៊េតមេន) ដែលធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

 


ក្នុងខ្សែភាពយន្ត "The Batman" (ដឺ ប៊េតមេន) នេះ តារាសម្ដែង Robert Pattinson (រូបឺត ផេធីនស៊ុន) ដែលត្រូវបានគេស្គាល់ច្រើនកន្លងមកតាមរយៈស៊េរីភាពយន្ត “Twilight” (ថ្វាយឡាយ) បានដើរតួជាមនុស្សប្រជៀវ ហើយសាច់រឿងនៃភាពយន្តថ្មីនេះគឺនិយាយអំពីភារកិច្ចរបស់មនុស្សប្រជៀវក្នុងការស៊ើបអង្កេតរឿងពុករលួយដ៏អាថ៌កំបាំងដែលជាប់ពាក់ព័ន្ធនឹងគ្រួសាររបស់ខ្លួន។ 

 


ភាពយន្តដែលជាស្នាដៃរបស់អ្នកដឹកនាំរឿង Matt Reeves (ម៉េត រីវស៍) នេះមានចូលរួមសម្ដែងពីសំណាក់តារាល្បីៗផ្សេងៗទៀតដូចជា Zoë Kravitz (ហ្សូអ៊ី ក្រាវីត), តារាសម្ដែង Paul Dano (ផល ដាណូ), តារាសម្ដែង Jeffrey Wright (ជេហ្វ្រី រ៉ាយ) និងតារាសម្ដែង Andy Serkis (អេនឌី សឺគីស)។ 

 

 

ភាពយន្ត "The Batman" (ដឺ ប៊េតមេន) នឹងចាប់ផ្ដើមចាក់បញ្ចាំងផ្លូវការមុនគេនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១ ខែមីនា ខណៈដែលនៅសហរដ្ឋអាមេរិក និងនៅចក្រភពអង់គ្លេសនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី៤ ខែមីនា៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024