ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រ៉ូឡា លែងស្រវ៉ាការសម្តែង ព្រោះអាល័យម៉ៃក្រូហ្វូនលើឆាក

០២ មិថុនា ២០២០ | កម្សាន្ដ

ពិធីការនីពេញដោយទេពកោសល្យ វោហាសាសព្ទ កញ្ញា រ៉ូឡា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្លួនគ្មានបំណងថតភាពយន្តទៀតនោះទេ ព្រោះភាពយន្តត្រូវចំណាយពេលច្រើន តែកញ្ញាគ្មានពេលគ្រប់គ្រាន់។

 


សព្វថ្ងៃពិធីការនីរូបស្រស់របស់កម្មវិធីតន្ត្រី Freshy Happy Concert កំពុងញាប់ដៃញាប់ជើងជាមួយអាជីពពីធីការនី និងជំនួញក្រៅសិល្បៈរបស់ខ្លួន ដែលជាហាងលក់កាមេរ៉ាសុវត្ថិភាព ដូច្នេះហើយការទទួលសម្តែងភាពយន្តដែលត្រូវចំណាយពេលច្រើន កញ្ញាមិនអាចទទួលថតទេ។

 

ដ្បិតជំនួញកំពុងកាកកបខ្លាំង តែពិធីការនីរាងច្រមិចៗនេះ ពុំដែរធ្លាប់គិតបោះបង់អាជីពកាន់ម៉ៃក្រូហ្វូនឡើយ ព្រោះអាជីពនេះជាអ្វីដែលខ្លួនស្រលាញ់ខ្លាំង។
ថ្មីនេះទៀតសោត កញ្ញា រ៉ូឡា បានបង្ហាញខ្លួនជាពីធីការនីក្នុងកម្មវិធីប្រគុំតន្ត្រី Freshy Happy Concert របស់ស្ថានីយ៍ទូរស្សន៍ទំនើបភីអិនអិន ដោយនេះជាការងារដំបូងរបស់កញ្ញាជាមួយទូរទស្សន៍ទំនើបនេះ។ 

 

 

ជួបជាមួយអ្នកសារពត៌មានភីអិនអិន អតីតតួឯកស្រីភាពយន្តភាគខ្មែររូបនេះថា ខ្លួនពិតជារីករាយ ហើយរំភើបខ្លាំងការដែលបានបញ្ចេញសមត្ថភាពដ៏សម្បូរបែបរបស់ខ្លួនលើកឆាកតន្ត្រីដ៏ធំអស្ចារ្យរបស់ភីអិនអិន ពិសេសគឺបានពាំនាំទេពកោសល្យ ភាពគ្រមិចគ្រមើម មកចែកជូនទស្សនិកជនរៀងរាល់ចុងសប្តាហ៍។
ឆ្លៀតឱកាសនេះ រ៉ូឡា បានថ្លែងអំណរគុណដ៏អ្នកគាំទ្រដែលតែងគាំទ្រសមត្ថភាពខ្លួននាពេលកន្លងមក មិនថាកម្មវិធីណាណានោះទេ ហើយស្រីស្រស់រូបនេះ ក៏បានផ្តាំផ្ញើរកម្មវិធី Freshy Happy Concert ដែលខ្លួនកំពុងមានវត្តមាននៅក្នុងចិត្តរបស់ទស្សនិកជនផងដែរ។ 

 

 

កម្មវិធីប្រគុំតន្រី្ត Freshy Happy Concert ចាក់ផ្សាយរៀងរាល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង៦: ៣០នាទី។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024