ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កុមារ​ទូទាំង​ប្រទេស​ចិន​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ១​មិថុនា

០១ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

កុមារៗ​នៅ​ទូទាំង​ប្រទេសចិន បានរួមគ្នា​ប្រារព្ធ និងចូលរួមក្នុងសកម្មភាពផ្សេងៗ​ដើម្បីរំលឹកដល់ខួប​ទិវា​កុមារអន្តរជាតិ ឆ្នាំទី៧០ នៅថ្ងៃទី១មិថុនា ក៏​ដូចជា​ពង្រឹង​ចំណេះដឹង និងបង្កើនភាពរីករាយរ​បស់​កុមារ។


នៅខេត្តជែងស៊ី កុមារៗបានគូរគំនូរប្រវែង៣០ម៉ែត្រជាមួយ និងគ្រូបង្រៀនរបស់ពួកគេ ជាគំនូររំលឹកវីរបុរសដែល បានចូលរួមនៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។

 

 

 

 

នៅខេត្តសានតុង  មានការបង្ហាត់បង្រៀនដ៏គួរអោយចាប់អារម្មណ៍មួយអោយសិស្សយល់ពីកិច្ចការពារខ្លួន ក្រោមការ ហ្វឹកហ្វឺនពីប៉ូលីសស្រី២នាក់។

 

ប៉ូលីសស្រី២នាក់ គ្រោងសម្លៀកបំពាក់ជារូបតុក្កតា ហើយបង្ហាត់ក្មេងៗពីវិធីការពារខ្លួន ។

 

គ្រូបង្វឹកបានរៀបរាប់យ៉ាងដូច្នេះ«យើងមកសាលារៀនដើម្បីប្រារព្ធទិវាកុមារអន្តរជាតិជាមួយកូនសិស្សរបស់យើង។ យើងរួមគ្នាបង្កើតបរិយាកាសមួយដែលធ្វើអោយការបង្ហាញពីវិធីការពារដ៏គួរអោយធុញទ្រាន់នោះ ទៅជាមេរៀនដ៏គួរអោយចាប់អារម្មណ៍»។

 

 


សិស្សសាលាផ្សេងៗទៀត នៅប្រទេសចិន ក៏មានការរៀបចំកម្មវិធីលេងកំសាន្តជាច្រើនផ្សេងៗស្រដៀងៗគ្នា ដើម្បី ចូលរួមអបអរទិវាកុមារអន្តរជាតិថ្ងៃទី១មិថុនានេះផងដែរ។

 

 

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024