ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បើកបង្ហាញមុខរបរពីក្រោយជីវិតហ៊ឺហារបស់គូស្វាមីភរិយា ថមមី និង សួស វីហ្សា

០១ តុលា ២០២១ | កម្សាន្ដ

 

ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនអ្នកសិល្បៈពិតដឹងច្បាស់ហើយថា គូស្វាមីភរិយា លោក ថមមី និង សួស វីហ្សា ប៉ុន្មានឆ្នាំចុងក្រោយពិតជាមានសុភមង្គល និងហ៊ឺហាខ្លាំងឡើង ថែមទាំងមានជំនួញពេញដៃទៀតផង។ ថ្ងៃនេះយើងមកដឹងពីមុខរបរពីក្រោយជីវិតហ៊ឺហារបស់ស្វាមីភរិយាអ្នកសិល្បៈទាំងពីរវិញម្តងថាមានអ្វីខ្លះ? 


ប្រិយមិត្តនិយមតាមដានជីវិតឯកជនអ្នកសិល្បៈកម្ពុជាពិតជ្រាបច្បាស់ហើយពីគូស្វាមី ភរិយាអ្នកសិល្បៈ លោក ថមមី និងតារាចម្រៀងស្រី សួស វីហ្សា កាន់តែហ៊ឺហា និងមានសុភមង្គលខ្លាំងឡើង ចំណែកមុខជំនួញវិញក៏ហក់ លោត កាន់ តែ ខ្លាំង ដោយគេដឹងថា អ្នកទាំងពីរ មាន មុខ ជំនួញ រកស៊ី ច្រើន មុខ ណាស់ក្នុងដៃ នា ពេល បច្ចុប្បន្ន។

 

 

ទន្ទឹមនឹងនោះ គេធ្លាប់ឃើញមានអ្នកចោតជាសំនួរឡើងពីមុខរបរដែលនាំឱ្យគូស្វាមីភរិយាវ័យក្មេងនេះកាន់តែជោគជ័យ ខណៈការងារសិល្បៈអ្នកទាំងក៏រីកលូតលាស់ទន្ទឹមគ្នាដែរ។


ផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកពត៌មានក្នុងស្រុកកាលពីសប្តាហ៍កន្លងទៅ ថមមី និង សួស វីហ្សា បានឆ្លើយតបទៅសំនួររបស់អ្នកសារពត៌មានដែលបានចោទសួរទៅកាន់អ្នកទាំងពីរថា តើគូស្វាមី ភរិយា មួយ គូ នេះ រក ស៊ី អ្វី ខ្លះ នា ពេល បច្ចុប្បន្ន?
១. មុខ របរ ក្នុង វិស័យ អចលនទ្រព្យ ពុះ ដីឡូតិ៍
២. សមាគម កៀរគរ អ្នក វិនិយោគ ពី ក្រៅ ប្រទេស
៣. ក្រុមហ៊ុន TSJJ Brand ដែល នៅ ក្នុង នេះ មាន នាំ ចូល និង ចែក ផលិតផលថែរក្សាសម្រស់ ជា ច្រើន មុខ
៤. វិនិយោគ លើ សហគ្រាស មួយ ចំនួន
៥. ត្រៀម  វិនិយោគ គម្រោង យក្ស មួយ ជាមួយ វិនិយោគិនជនជាតិ ចិន
៦. ថ្មីៗគូស្វាមី ភរិយានេះ ទើប បាន ចុះ កិច្ច ព្រម ព្រៀង វិនិយោគ ជាមួយ លោក ស្រី ទ្រី ដាណា លើ ផលិតផល អាហារ បំប៉ន ផ្សំ ពី សារ៉ាយ សមុទ្រ របស់ សហរដ្ឋ អាមេរិក ក្នុងទំហំទឹកប្រាក់កន្លះលានដុល្លារអាមេរិក។

 


តាមរយៈ សនិ្នសីទ សារពត៌មានប្រកាសពីការចាប់ដៃសហការគ្នារវាងសេដ្ឋីនី ទ្រី ដាណា និងប្តីប្រពន្ធអ្នកសិល្បៈវ័យក្មេងទាំងពីរ ទំហំទឹកប្រាក់ដែលបោះទុនវិនិយោគនេះ គ្រាន់ ជា ជំហាន ទី ១ មួយប៉ុណ្ណោះ ព្រោះអ្នកទាំងបីមាន ផែន ការ ច្រើន ទៀតត្រូវ ធ្វើ រួម គ្នា។

 


ប៉ុន្មានថ្ងៃក្រោយប្រកាសវិនិយោគទឹកប្រាក់កន្លះលានដុល្លារអាមេរិកជាមួយក្រុមហ៊ុនយក្សរបស់ សេដ្ឋីនី ទ្រី ដាណា ស្រាប់តែមានរឿងភ្ញាក់់ផ្អើលជាខ្លាំង ដោយទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង សួស វីហ្សា ត្រូវបានជនអនាមិកលួចយក (Hacked) និងបានយកទៅប្រើប្រាស់ផ្ញើរសារខ្ចីលុយបុគ្គលមួយចំនួនទៀតផង។

 


ដំណឹងការលួចទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីរូបនេះ ត្រូវលោក ថមមី ជាស្វាម៉ី ប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុករបស់លោកដើម្បីកុំឱ្យអ្នកដែលទទួលបានសារពីអនាមិកនោះត្រូវចាញ់បោក។

 


ស្រាប់តែរសៀលថ្ងៃទី២៩ កន្លងទៅនេះ ទំព័រហ្វេសប៊ុកផ្លូវការតាមរយៈការ Live ផ្ទាល់របស់នាង បានប្រកាសជាសាធារណៈថា នាងយក Account ពីជនខិលខូចបានមកវិញហើយ។
 
 
 
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024