ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Miss and Mister Petite Global Cambodia 2021 យកអំណោយចែកជូនជនរងគ្រោះពីការចាប់រំលោភ ក្នុងអំឡុងកូវីដ១៩

២៤ កញ្ញា ២០២១ | កម្សាន្ដ

ខណៈកម្មវិធីប្រកួតកាន់តែខិតចូលមកដល់ Miss and Mister Petite Global Cambodia 2021 បាននាំយកអំណោយចែកជូនជនរងគ្រោះពីការចាប់រំលោភ គ្មានឪពុកម្តាយ និងជាជនពិការ ក្នុងអំឡុងកូវីដ១៩។


ស្របពេលកម្មវិធីប្រកួត Miss and Mister Petite Global 2021 នៅប្រទេសម៉ាឡេស៊ី កាន់តែខិតជិតមកដល់ កញ្ញា ពេជ្រ ម៉ៃណាវីតា  និង លោក  រស់ សុភារិត Miss and Mister Petite Global Cambodia 2021 កំពុងព្យាយាមហ្វឹកហាត់ការដើរឲ្យបានខ្លាំង ពង្រឹងភាសា និងសិក្សាលើផ្នែក Q&A ដើម្បីបង្កើនភាពជឿជាក់ និងមានគោលជំហររឹងមាំបន្ថែមសម្រាប់ការប្រកួតលើឆាកអន្តរជាតិមួយនេះ។


បើទោះបីកំពុងមមាញឹកលើការពង្រឹងសមត្ថភាព តែ Miss and Mister Petite Global Cambodia 2021 ក៏ឆ្លៀតពេលរៀបចំកម្មវិធីសប្បុរធម៌មួយ នៅខេត្តកំពង់ឆ្នាំង។

 


កម្មវិធីសប្បុរសធម៌នេះធ្វើឡើងដើម្បីជួយដល់កុមារដែលគ្មានលទ្ធភាពសិក្សាឲ្យទទួលបានការអប់រំល្អប្រសើរជាងមុន។ មូលហេតុដែលខ្ញុំទាំងពីរជ្រើសរើសទីតាំងខេត្តកំពង់ឆ្នាំង នេះ ព្រោះនៅទីនោះពុំសូវមានសប្បុរសជនណាចុះជួយ ហើយមានកុមារជាច្រើនដែលខ្វះខាតនូវសម្ភារៈសិក្សា និង រងគ្រោះពីការចាប់រំលោភ គ្មានឪពុកម្តាយ និងជាជនពិការ ដែលធ្វើឱ្យពួកគាត់ត្រូវដាំបន្លែ និងធ្វើកិច្ចការផ្សេងៗដើម្បីផ្គត់ផ្គង់ការរស់នៅ ។

 


កម្មវិធីនេះឡើងរៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្តដល់កុមារទាំងអស់កុំឱ្យបាក់ទឹកចិត្ត និងជម្រុញឱ្យពួកគាត់ខិតខំសិក្សារៀនសូត្រ ដើម្បីមានអនាគតល្អ និងក្លាយទៅជាធនធានមនុស្ស ជាបុគ្គលដែលមានគំរូល្អ បានជួយដល់សង្គម ពីព្រោះប្រទេសនីមួយៗពិតជាត្រូវការមនុស្សដែលមានចំណេះដឹង ដើម្បីចូលមកអភិវឌ្ឍន៍ប្រទេស។

 


កម្មវិធីសប្បុរសធម៌នេះរៀបចំឡើងដោយក្រុមហ៊ុន CIM។ ចំណែកសម្ភារៈដែលបរិច្ចាគគឺជាថវិកាផ្ទាល់ខ្លួន និងបានមកពីសប្បុរសជន ក្នុងនោះមាន ESN Cosmetics, Besoma Brand និងសប្បុរសជនមួយចំនួនទៀត។ក្រៅពីសប្បុរសធម៌នេះ ពួកយើងមិនទាន់មានគ្រោងរៀបចំកម្មវិធីអ្វីនៅឡើយទេ ប៉ុន្តែពួកយើងនិងធ្វើទៀតនៅពេលដែលមានឪកាសមួយដែលសមស្រប។

 


ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូន ដែលតែងតែគាំទ្រនាងខ្ញុំរហូតមកដល់ពេលនេះ ហើយនាងខ្ញុំក៏សង្ឃឹមថាពុកម៉ែបងប្អូននិងបន្តគាំទ្ររូបនាងខ្ញុំបន្តទៀត ហើយក៏សូមជូនពរក្នុងឪកាសភ្ជុំបិណ្យនេះអោយពួកគាត់រកទទួលទានមានបាន  ទៅណាមកណាមានសុខសុវត្ថិភាព សុខភាពល្អ ជៀសផុតពីជំងឺ COViD - 19 និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល បីកុំបីការពារ។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024