ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ខេម សប្បាយនៅបារាំងជាងពីរខែពុំខ្វល់មានបទចម្រៀងផ្ទុះក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

២៤ កញ្ញា ២០២១ | កម្សាន្ដ

 

រវល់ដើរកម្សាន្តជាមួយគូស្នេហ៍នៅប្រទេស បារាំង តារាចម្រៀង ខេម មិនមានបទចម្រៀងថ្មី ផ្ទុះ នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឡើយ ។ឆ្នាំមុនតារាចម្រៀង ខេម មានបទចម្រៀងផ្ទុះជាច្រើននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដោយឡែកសម្រាប់ឆ្នាំនេះវិញ តារារូបនេះហាក់មិនមានបទចម្រៀងផ្ទុះណាមួយឡើយ។ ផ្ទុយទៅវិញលោកបែរជាចំណាយពេលវេលាដើរកម្សាន្តជាមួយគូដណ្តឹងនៅប្រទេស បារាំង យ៉ាងសប្បាយរីករាយ ។

 


 
មកទល់ពេលនេះមានរយៈពេលជាង ២ ខែហើយដែលតារាចម្រៀង ខេម បានចេញទៅដើរកម្សាន្តនៅប្រទេស បារាំង ជាមួយគូស្នេហ៍ខ្លួន ហើយលោកតែងតែឡាយវិដេអូ និង បង្ហាញរូបភាពដើរកម្សាន្តតាមតំបន់នានាឱ្យ អ្នកគាំទ្របានឃើញពីសកម្មភាពរបស់ខ្លួន។

 

 

ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន ឆ្ងល់ថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះតើហេតុអ្វី តារាចម្រៀងសំឡេងស្អក រូបនេះមិនមានបទចម្រៀងផ្ទុះដូចមុន ? ថ្វីដ្បិតតែមិនមានបទចម្រៀងផ្ទុះខ្លាំងដូចឆ្នាំមុនៗ តែខេម ក៏មានបទចម្រៀងថតទុកមួយចំនួនត្រៀមនឹងចេញជាបន្តបន្ទាប់ដើម្បីបំពេរអារម្មណ៍ទស្សនិកជនផងដែរ ។

 

 

នៅក្នុងឆ្នាំនេះ ខេម បានបាត់បង់ប្រាក់ចំណូលមិនតិចទេពីវិស័យចម្រៀង ដោយសារជំងឺកូវីដ ១៩ ពីព្រោះកម្មវិធីខនសឺតនានា ត្រូវបានផ្អាកទាំងអស់ ចំណែកហាងរកស៊ីក៏មិនទទួលបានចំណូលច្រើមដូចមុនទៀត ដូច្នេះហើយទើបលោកចំណាយពេលវេលាចេញទៅប្រទេស បារាំង ដើរកម្សាន្តជាមួយគូស្នេហ៍ដើម្បីពង្រឹងទំនាក់ទំនងខ្លួនឱ្យកាន់តែរឹងមាំឡើង ពេលត្រឡប់មកវិញចាំគិតពីរឿង ការងារឡើងវិញ ។

 

 

អតីតតារាចម្រៀង ថោន ខាងលើនៅពុំទាន់កំណត់ពេលវេលាត្រឡប់មកស្រុកកំណើតវិញនៅឡើយទេ បើទោះបីជាកន្លងមកលោកបាននិយាយថា លោកទៅទីនោះរយៈពេលខ្លីត្រឹមតែមួយខែប៉ុណ្ណោះ តែនេះជាង ២ ខែហើយលោកនៅពុំទាន់វិលត្រឡប់មកវិញទៀត ។ 

 

 

ទោះជាយ៉ាងនេះក្តី លោកបាននិយាយប្រាប់អ្នកគាំទ្រខ្លួនថា លោកនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗ ពីព្រោះលោកមានការងារជាច្រើនទៀតត្រូវធ្វើ ហើយទស្សនិកជននឹងបានឃើញស្នាដៃថ្មីរបស់លោកជាបន្តបន្ទាប់ ៕

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024