ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ថ្ងៃស្អែកបិណ្ឌ១  តារាស្រីល្បីៗជាច្រើនរូបរំលេចឈុតប្រពៃណីយ៉ាងស្រស់ស្អាត !

២១ កញ្ញា ២០២១ | កម្សាន្ដ

 

ថ្ងៃស្អែកនេះពិធីបុណ្យភ្ជុំបិណ្ឌ នឹងចូលមកដល់ ស្របជាមួយគ្នានេះសិល្បការីនីជាច្រើនរូបបានរំលេចនូវឈុតប្រពៃណី ខ្មែរ យ៉ាងស្រស់ស្អាតសមសួនជានារី ខ្មែរ ដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌ ។  

 

 

ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដោយពិធីកាន់បិណ្ឌ ១ នឹងចាប់ផ្ដើមពីថ្ងៃទី ២២ ខែ កញ្ញា ស្អែកនេះហើយ ។ ជារៀងរាល់ឆ្នាំប្រជាជន ខ្មែរ តែងចំណាំនាំគ្នាទៅវត្តដោយម្នាក់ៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតប្រពៃណី  ...  ថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកមើលសម្រស់តារាស្រីជាច្រើនដួង ដែលបានបង្អួតសម្រស់គ្នាក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាតសមជានារី ខ្មែរ ។ 

 


សម្លៀកបំពាក់ប្រពៃណី ខ្មែរ អាវប៉ាកពណ៌ស ជាមួយ ហូលផាមួង ជាម៉ូដពេញនិយមបំផុតសម្រាប់សុភាពនារីទាំងឡាយសម្រាប់ស្លៀកពាក់ចូលរួមក្នុងពិធីបុណ្យផ្សេងៗ ពីព្រោះឈុតទាំងនោះបង្ហាញពីភាពថ្លៃថ្លៃរបស់មនុស្សម្នាក់ៗ ជាក់ស្តែងក្នុងឈុតសម្លៀកបំពាក់នេះកាន់តែបង្ហាញឱ្យឃើញថា សិល្បការីនីជាច្រើនដួងនេះ ពិតជាស្រស់ស្អាតមិនធម្មតាឡើយ ។ 

 


ក្នុងឈុតសម្លៀកបំពាក់ អាវប៉ាក់សំពត់បត់ តារាចម្រៀង មាស សុខសោភា កាន់តែស្រស់ស្អាត បើទោះបីជានាងមានវ័យច្រើនគួរសមក្តី សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះតារាចម្រៀងរូបនេះ មានគម្រោងនឹងទៅវត្តជាបន្តបន្ទាប់ ។

 

 

តារាចម្រៀង មាស សុខសោភា ថែមទាំងនិយាយបាននិយាយផងដែរថា នាងជាមនុស្សម្នាក់ដែលចូលចិត្ត និង ស្រឡាញ់សម្លៀកបំពាក់ប្រពៃណី ជាងសម្លៀកបំពាក់សម័យ ពីព្រោះសម្លៀកបំពាក់ទាំងនោះបង្ហាញឱ្យឃើញពីគុណតម្លៃ និងភាពស្រស់ស្អាតរបស់ស្រ្តី ខ្មែរ ។ សម្រាប់ភ្ជុំបិណ្ឌឆ្នាំនេះនាងមានគម្រោងទៅវត្តនានាដូចបងប្អូនយើងដែរ ។ 

 


ក្រឡេកមកមើល កញ្ញា រចនា រ៉ាវ៉ាឌី វិញក៏មិនធម្មតាដែរ ធ្លាប់តែឃើញនាងក្នុងឈុតសម័យ សិចស៊ី តែនៅពេលនាងស្លៀតឈុតប្រពៃណី អាវប៉ាក់ សំពត់បត់ កាន់តែធ្វើឱ្យនាងលេចធ្លោថែមមួយកម្រិតទៀត ។ សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នាងមានគម្រោងនឹងទៅវត្តយ៉ាងហោចណាស់ឱ្យបាន ៣ វត្តដែរ តែទោះជាយ៉ាងណានាងមិនភ្លេចពីការការពារខ្លួនពីជំងឺកូវីដ ១៩ ដើម្បីកុំឱ្យមានការផ្លោះធ្លោយដូចពេលមុន ។   

 


សម្រាប់តារាបង្ហាញម៉ូដ សិចស៊ី ចាន់ គង្ការ វិញ កាន់តែស្រស់ស្អាតប្លែកក្នុងឈុតនេះ នាងថែមទាំងនិយាយថា ខានស្លៀកឈុតបែបនេះយូរមកហើយ តាំងពីផ្ទុះជំងឺកូវីដ ១៩ តែថ្ងៃនេះសុំថតឈុតនេះទុកជាអនុស្សាវរីយ៍សម្រាប់ទុកឱ្យកូនចៅមើលម្តង ទាន់ខ្លួននៅស្អាត ។ ឆ្នាំនេះនាងមានគម្រោងនឹងទៅវត្តក្បែរៗផ្ទះ ពីព្រោះមិនហ៊ានទៅណាឆ្ងាយ  ។ 

 


ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីមួយឈុតនេះ Miss Grand Cambodia ឆ្នាំ២០២០ កញ្ញា លីវ ជីលី មិនត្រឹមសុភាពរាបសា សមជានារីខ្មែរនោះទេ ថែមទាំងបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ដោយម្នាក់ៗបានលាន់មាត់សរសើរនាងគ្រប់ៗគ្នា ។ កញ្ញា លីវ ជីលី បាននិយាយថា គ្មានសម្លៀកបំពាក់ណាស្អាតជាង អាវប៉ាក់ សំពត់បត់ នោះទេ ឆ្នាំនេះនាងមានគម្រោងនឹងទៅវត្តក្បែរៗផ្ទះប៉ុណ្ណោះ។   

 


មិនថាក្នុងឈុតសម្លៀកបំពាក់សម័យ ឬ បុរាណអតីត Miss Grand Cambodia ឆ្នាំ២០២០កញ្ញា សេង រដ្ឋា នៅតែស្រស់ស្អាត ជាពិសេសក្នុងឈុតបុរាណ កាន់តែធ្វើឱ្យសម្រស់នាងលេចធ្លោឡើងថែមមួយកម្រិតទៀត ។

 

 

កញ្ញា ហេង ចន្ថា បាននិយាយថា ស្រ្តី ខ្មែរ ពិតជាស្រ់ស្អាតខ្លាំងណាស់នៅពេលគ្រងឈុតប្រពៃណី ដូច្នេះហើយនាងសុំឱ្យបងប្អូនសុភាពនារីទាំងឡាយជ្រើសរើសសម្លៀកបំពាក់បែបនេះពេលទៅចូលរួមបុណ្យទានម្តងៗ ។ ឆាប់ៗខាងមុខនេះកញ្ញា  សេង រដ្ឋា នឹងលេចមុខនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ជាលើកដំបូងផងដែរ ៕  

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024