ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ចិន ត្រៀមការសម្ដែងទ្រង់ទ្រាយធំ និងទំនើបអស្ចារ្យសម្រាប់បុណ្យសែនព្រះខែឆ្នាំនេះ

២០ កញ្ញា ២០២១ | កម្សាន្ដ


បណ្ដាញផ្សព្វផ្សាយចិន បានរៀបចំនូវការសម្ដែងទ្រង់ទ្រាយធំ និងទំនើបអស្ចារ្យសម្រាប់អបអរពិធីបុណ្យសែនព្រះខែ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអង្គារសប្ដាហ៍នេះ។

 

 

ពិធីបុណ្យសែនព្រះខែរបស់ជនជាតិចិននាឆ្នាំ២០២១នេះ នឹងប្រព្រឹត្តិទៅនៅចំថ្ងៃទី២១ ខែកញ្ញា ដែលអំឡុងពិធីបុណ្យនេះពលរដ្ឋចិនតែងតែនាំគ្នាជួបជុំគ្រួសារ ទទួលទាននំលោក គយគន់លោកខែ និងអបអរសាទរចំពោះការប្រមូលផលផងដែរ។

 

 

ដើម្បីអបអរពិធីបុណ្យនេះ ផលិតកម្ម China Media Group បានត្រៀមនូវការសម្ដែងទ្រង់ទ្រាយធំ និងទំនើបអស្ចារ្យ ដែលមានការចូលរួមពីសិល្បករ តារាសម្ដែង អត្តពលិក តារាកិត្តិយសពិសេស រួមទាំងការបាញ់កាំជ្រួចដ៏ពិសេសថែមទៀតផង។

 

 

កម្មវិធីទាំងមូលបានថតរួចរាល់សម្រាប់ចាក់ផ្សាយរយៈពេលពីរម៉ោងនៅយប់ថ្ងៃអង្គារ ហើយការសម្ដែងនេះគឺបានថតនៅទីក្រុងចំណាស់ Xichang (ស៊ីឆាង) ស្ថិតនៅភាគនិរតីនៃខេត្តស៊ីឈាន់។

 

 

កម្មវិធីរយៈពេល២ម៉ោងនេះ ក៏នឹងមានរួមបញ្ចូលនូវប្រធានបទល្បីៗមួយចំនួនដូចជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ , ខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន និងសមិទ្ធផលសំខាន់នៃដំណើររុករកក្នុងទីអវកាសជាដើម ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024