ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នាឡិកាប្រើប្រាស់លេខខ្មែរ ក្នុងន័យលើកតម្កើងលេខខ្មែរ ទទួលការគាំទ្រពីសំណាក់យុវវ័យ!

២០ កញ្ញា ២០២១ | កម្សាន្ដ

 

ជារឿងគួរឲ្យចាប់អារម្មណ៍ យីហោនាឡិកាល្បីមួយបានជ្រើសរើសលេខខ្មែរមករចនាជាម៉ូដថ្មីប្លែកក្នុងន័យលើកតម្កើងលេខខ្មែរ និងដើម្បីការទាក់ទាញក្នុងការប្រើប្រាស់ប្រចាំថ្ងៃ កំពុងទទួលការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។

 


ខណៈការតុបតែងកាយ និងការប្រើប្រាស់សម្ភារៈតុបតែងខ្លួនដូចជា ខ្សែក ក្រវិល ខ្សែដៃ ចិញ្ចៀន និងនាឡិកាជាដើម ជារឿងចាំបាច់ដែលមនុស្សគ្រប់គ្នាមិនអាចមើលរំលង វត្ថុធ្វើដោយដៃនិងការកែច្នៃប្លែកៗចាប់ផ្តើមមានកាន់តែច្រើនឡើង ដើម្បីភាពទាក់ទាញសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

 


ជាក់ស្តែងថ្មីៗនេះ គេឃើញមាននាឡិកាដៃយីហោ Varman បានប្រើប្រាស់លេខខ្មែរមករចនាខុសពីនាឡិកាដៃសព្វមួយដង ក្នុងន័យចូលរួម និងលើកតម្កើងលេខជាតិ។

 


នេះមិនមែនជាលើកទី១ទេដែលលេខខ្មែរត្រូវបានប្រើប្រាស់លើវត្ថុប្រើប្រាស់ សូម្បីតែនាឡិកាក៏មិនមែនជាលើកទី១ដែរ។ យ៉ាងណា ដោយសារយល់ឃើញថាអតិថិជនគោលដៅ គឺជាជនជាតិខ្មែរ ដូច្នេះការប្រើប្រាស់លេខខ្មែរ ឬអក្សខ្មែរមករចនាជាមួយប្រាកដជាធ្វើឱ្យអតិថិជនកាន់តែពេញចិត្ត។

 

 

អ្វីដែលជំរុញចិត្ត នោះគឺ Varman ចង់ចូលរួមលើកតម្កើងលេខរបស់ខ្មែរ ហើយក៏នឹងមានម៉ូឌែលថ្មីៗទៀតដែលរចនាឡើងមកជាមួយលេខ និងអក្សរខ្មែរក្នុងទម្រង់ផ្សេងៗជាច្រើនទៀតផងដែរ។

 


ក្រៅម៉ូដពីដែលរចនាបែបលេខខ្មែរដែលទទួលការពេញនិយមខ្លាំង ម៉ូឌែលដែលកំពុងលក់ដាច់ និងពេញនិយមជាងគេក្នុងចំណោមម៉ូឌែលជាច្រើនទៀត គឺ Varman Bame3 ព្រោះវាជាម៉ូឌែលនេះរចនាឡើងជាពិសេសសម្រាប់មនុស្សវ័យចាប់ពី 18-35ឆ្នាំ។

 

 

ប្រភេទនេះ សាកសមគ្រប់ម៉ូតសម្លៀកបំពាក់ មិនថា ឈុតដើរកំសាន្ត ឈុតធ្វើការ និងឈុតហ្វេសិនរបស់ការស់នៅ។ ពិសេសជាងនេះ គឺវាប្រើប្រាស់ម៉ាសុីនអូតូម៉ាទិច (មិនប្រើថ្ម) ចំណែកស្លាបខាងលើរបស់វាវិលយ៉ាងរស់រវើកចេញជារូបផ្កាយ៉ាងស្រស់ស្អាតទៀតផង។

 

 

មិនតែប៉ុណ្ណោះ វាថែមទាំងអាចធន់នឹងជម្រៅទឹកចាប់ពី ៥០ ទៅ ១០០ម៉ែត្រ ទៅតាមម៉ូឌែលនិមួយៗ។នាឡិកាដៃនេះ ជាផលិតផលប្រទេសជប៉ុន តំឡើងនៅចិន និងបាននាំចូលមកកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024