ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

វត្តទួលទំពូង ចាប់ផ្តើមមានបញ្ហាចង្ហាន់ ជាពិសេសថ្លៃទឹក-ភ្លើង

១២ សីហា ២០២១ | ព័ត៌មានជាតិ

វត្តទួលទំពូង គឺជាវត្តមួយក្នុងចំណោមវត្តជាង ១០ នៅរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩។ ខណៈវត្តនៅបន្តបិទទ្វារ ពេលនេះវត្តទួលទំពូង ចាប់ផ្តើមមានបញ្ហាចង្ហាន់បណ្តើរៗហើយ ជាពិសេសបញ្ហាថ្លៃទឹក និងថ្លៃភ្លើង ជាអ្វីដែលព្រះចៅអធិការវត្តមានព្រះសង្ឃដីកាថា កំពុងបុកពោះ ដោយសារកៀកថ្ងៃបង់ថ្លៃទឹក និងភ្លើងហើយ ប៉ុន្តែព្រះអង្គពុំមានបច្ច័យសម្រាប់បង់ទេ។ ថ្លៃទឹក និងភ្លើងនៅក្នុងវត្តទួលទំពូង ក្នុង ១ខែជាង ២០០០ដុល្លារ បន្ថែមដោយត្រូវចំណាយទៅលើថ្លៃចង្ហាន់ ក្នុង ១ថ្ងៃប្រមាណជា ៣០ម៉ឺន ទៅ ៤០ម៉ឺនរៀលផ្សេងទៀត ដែលព្រះចៅអធិការត្រូវរ៉ាប់រង៕

 


រាយការណ៍៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024