ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

កុងស៊ុលកម្ពុជាផ្ដល់ជំនួយបន្ទាន់ដលពលរដ្ឋ ពិសេសពលករដែលគាំងដំណើរពីថៃចូលកម្ពុជា

០៤ សីហា ២០២១ | ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានសហការជាមួយអាជ្ញាធរកម្ពុជាថៃ ផ្ដល់នូវជំនួយបន្ទាន់ដល់ពលរដ្ឋ ពិសេសក្រុមពលករដែលគាំងដំណើរពីប្រទេសថៃឆ្លងចូលព្រំដែនកម្ពុជា។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ 

 

 

 

ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកាបរទេសបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថាកាលពីថ្ងៃទី៣ ខែសីហាម្សិលមិញនេះ ក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានបន្ដតហរៀមស្បៀងអាហារ និងសម្ភារៈមួយ ចំនួនរួមមាន អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ ទឹកសុទ្ធ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូសម្រាប់បោកសំលៀកបំពាក់ សាប៊ូដុសខ្លួន ទឹកគោសម្រាប់កូនក្មេង ថ្នាំក្ដៅខ្លួន ថ្នាំបំបាត់ការឈឺចាប់ សេរ៉ូក្អក សម្រាប់កូនក្មេង បង់បិទដំបៅ ថ្នាំលាបរបួស ប្រេងក្រឡា ម៉ាស ទឹកអាកុល និងតង់ សម្រាប់ចែកជូនបងប្អូន ពលករខ្មែរ នៅតាមបណ្ដោយ ព្រំដែន កម្ពុជា-ថៃ។

 


ឯកឧត្តមបានបន្តថា ក្រុមការងារស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ក៏បានជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជា ប៉ុន្តែត្រូវជាប់នៅតាមព្រំដែនថៃ-កម្ពុជា ស្ថិតនៅស្រុកតាប្រាយ៉ា ខេតសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែដោយសារខេត្ត បន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាល ដាលជម្ងឺកូវីត-១៩។ 


ក្រុមការងារបាន សហការជាមួយជាអាជ្ញាធរពាក់ព័ន្ធ ទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូន និងរៀបចំកន្លែង ស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់ នៅខាងទឹកដីថៃ ចំណុចច្រកព្រំដែនតាប្រាយ៉ា-បឹងត្រកួន និងបានផ្ដល់ជូននូវអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មីកញ្ចប់ ទឹកសុទ្ធ ទឹកដោះគោ  សំរាប់ទទួលទាន និងរួមជាមួយសំលៀកបំពាក់ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សំរាប់ប្រើប្រាស់ និង ម៉ាស់ ទឹកអាកុលលាងដៃ សម្រាប់បង្ការ ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងតង់សំរាប់ធ្វើជំរក។

 


សូមបញ្ជាក់ថាទោះបីជារាជរដ្ឋាភិបាលប្រកាសបិទច្រកព្រំដែនជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏នៅតែមានប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមពលករបន្តធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រសួងការងារកម្ពុជា ឯកឧត្តម ហេង សួរ ធ្លាប់បានអំពាវនាវពលរដ្ឋទឈងនោះសំងំស្នាក់នៅប្រទេសថៃសិន ដើម្បីបញ្ចៀសការនាំយកមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលតា ចូលមកកម្ពុជា៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ក្រសួងការបរទេស

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024