ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ស្នាដៃចម្រៀងរ៉េប របស់ YouTuber កម្ពុជា ២ រូប ក្រោមចំណងជើង “ឧបមារថា”   កំពុងទាក់ទាញការគាំទ្រពីប្រិយមិត្តមហាជន

២៨ កក្កដា ២០២១ | កម្សាន្ដ

ត្រឹមប្រមាណ១សប្តាហ៍ប៉ុណ្ណោះ ស្នាដៃចម្រៀងរ៉េប របស់ YouTuber ដែល គេស្គាល់ថាជាកូនប្រុសបង្កើតរបស់ ឌីជេ ស្តី រួមសហការជាមួយ YouTuber និង Content Creator លោក Raven Blaze មានអ្នកចូលទស្សនាជាង៤៤០Kដង ក្នុងរយៈពេល 7 ថ្ងៃ។

 


ថ្មីៗនេះ វីដេអូចម្រៀងរ៉េបមួយ មានចំណងជើងថា “ឧបមារថា” កំពុងវាយលុកលើបណ្តាញសង្គម ដោយមានការចូលទស្សនា និងចែករំលែកយ៉ាងច្រើនពីប្រិយមិត្តមហាជន។ បទចម្រៀងមួយនេះ ទាក់ទាញចំនួនអ្នកទស្សនាដល់ទៅជាង៤៤០Kដង ក្នុងរយៈពេល 7 ថ្ងៃ។ នេះជាតួលេខដែលដកស្រង់នៅលើការផុសរបស់លោក ហេង។

 


“ឧបមារថា” ជាស្នាដៃចម្រៀងរ៉េបថ្មី របស់ YouTuber លោក ហេង ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសបង្កើតរបស់ ឌីជេ ស្តី រួមសហការបកស្រាយជាមួយនឹង YouTuber និង Content Creator ដ៏ល្បីមួយរូបទៀតប្រចាំកម្ពុជា គឺលោក Raven Blaze។

 


វីដេអូចម្រៀងហ៊ីបហបនេះ ក៏ត្រូវបាននិពន្ធ និងដឹកនាំផលិតដោយកំលោះ ហេង រ៉េបពើរវ័យ ២៣ ឆ្នាំ ដែលមានសមត្ថភាព និងទេពកោសល្យផ្នែកចម្រៀង និងតន្រ្តី មិនចាញ់លោកឪពុកនោះឡើយ។

 


ចំនួនខមមិនរបស់មហាជនលើបណ្តាញសង្គមយ៉ាងច្រើន ក្នុងអត្ថន័យតែមួយ គឺការសរសើរពីភាពអស្ចារ្យនៃបទភ្លេង ទំនុកច្រៀង រួមទាំងការផលិតទៀតសោធន៍ ពិតជាមានភាពប្លែក និងពីរោះទាក់ចិត្តយ៉ាងខ្លាំង។

 


ចង់ដឹងថាស្នាដៃថ្មីរបស់ YouTuber កម្ពុជាទាំងពីររូប មានលក្ខណៈពិសេសយ៉ាងណានោះ កុំភ្លេចចូលទស្សនា និងជួយគាំទ្រដល់សមិទ្ធផលមួយនេះទាំងអស់គ្នា!!
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ Facebook, YouTuber

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024