ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សុនខ ២៥០០ក្បាលចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាពនៅញូវយ៉ក

១៤ មិថុនា ២០២១ | កម្សាន្ដ

សត្វសុនខឆ្លាតៗប្រមាណ ២៥០០ក្បាល បានចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាព ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនៅទីក្រុងញូវយ៉ក។

 

 

សុនខពូជផ្សេងៗគ្នាប្រមាណ ២៥០០ ក្បាលត្រូវបានម្ចាស់យកមកបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីបង្ហាញទេពកោសល្យសុនខប្រចាំឆ្នាំ Westminster Kennel Club Dog Show នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។

 


កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាពសុនខដ៏ល្បីនេះជាធម្មតាត្រូវបានប្រារព្ធឡើង នៅខែកុម្ភៈ ក្នុងទីក្រុងញូវយ៉ក នៅតំបន់ឧទ្យាន Madison Square ប៉ុន្តែឆ្នាំនេះត្រូវបានប្ដូរមកប្រារព្ធនៅបរិវេណ Lyndhurst Estate (លីនហ៊ើស អ៊ីស្តេត) ដែលមានទីធ្លាបើកចំហវិញដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។

 


ព្រោះតែបញ្ហាជំងឺកូវីដ១៩នេះដែរ កម្មវិធីប្រកួតប្រជែងសុនខ Westminster's show និងព្រឹត្តិការណ៍ផ្សេងៗនៅតំបន់នេះនឹងមិនត្រូវបានបើកចំហសម្រាប់អ្នកទស្សនាផ្ទាល់នោះទេ។

 

 

ប្រារព្ធឡើងជារៀងរាល់ឆ្នាំអស់រយៈពេល ១៤៥ឆ្នាំមកហើយ កម្មវិធីប្រកួតប្រជែងសុនខ Westminster's show គឺជាព្រឹត្តិការណ៍កីឡាដែលដំណើរការបានយូរឆ្នាំបំផុតលំដាប់ទី២នៅសហរដ្ឋអាមេរិកបន្ទាប់ពីកម្មវិធីប្រណាំងសេះ Kentucky Derby (ខេនថាក់ឃី ឌើប៊ី)៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024