ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តុលាការ​ថៃ​​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​២នាក់​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​​ថា​ពួក​គេ​​​បាន​និយាយ​ប៉ះពាល់​ព្រះ​មហាក្សត្រ​

 

 

 

តុលាការ​នៅ​ប្រទេស​ថៃ​បាន​​​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​២នាក់ ​អាច​រស់​នៅ​ក្រៅ​ឃុំ​​ជា​បណ្ដោះ​អាសន្ន​ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ធានា​សុំ​នៅក្រៅ​ឃុំ​​។ ​អ្នក​ទាំង​២​​​​​ជាប់​ឃុំ​អស់​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​ហើយ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​​ចោទ​ប្រកាន់​ថា​ពួកគេ​បាន​​និយាយ​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម​របស់​ព្រះ​មហាក្សត្រ​។

 

 

​​ជន​ជាប់​ចោទ​ទាំង​​២នាក់​ ម្នាក់អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៣២​ឆ្នាំ ​ត្រូវ​បាន​តុលាការ​យល់​ព្រម​ឲ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​​ភ្ជាប់​ជាមួយ​​លក្ខខណ្ឌ​​មួយ​ចំនួន​ដូចជា​៖ មិន​​អនុញ្ញាត​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ​ប្រទេស​ដទៃ​, ពួក​គេ​ត្រូវ​បង្ហាញ​ខ្លួ​ន​​ពេល​​​តុលាការ​កោះហៅ, ​ត្រូវ​​ឈប់​​និយាយ​ប៉ះពាល់​​ព្រះ​មហាក្សត្រ​ និង​ឈប់​​ធ្វើ​សកម្មភាព​​ទាំង​ឡាយ​ណា​​ដែល​អាច​បង្ក​​អស្ថិរភាព​សង្គម​។

 

 

 

 

 

 

តាមពិត​ ពួក​គេ​ទាំង​២នាក់នេះ​​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ច្រើនដង​រួច​មក​ហើយ ​​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​​​កាលពី​ឆ្នាំ​២០២០។ កាលនោះ ពួក​គេ​​ដឹកនាំ​ចលនា​បាតុកម្ម​ដើម្បី​ទាមទារ​ការ​ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម​។​ ​​

 

 

កាលពី​សប្ដាហ៍​មុន​, ​មេដឹកនាំ​ចលនា​បាតុកម្ម​ម្នាក់​ទៀត​ អាយុ​២២​ឆ្នាំ (ដែល​ចេញ​មុខ​គាំទ្រ​អ្នក​ទាំង​២​ខាង​លើ​នេះ​ដល់​មុខ​របង​ពន្ធនាគារ​) ​​​ត្រូវ​​បាន​តុលាការ​អនុញ្ញាត​ឲ្យ​បង់​លុយ​សុំ​នៅ​ក្រៅ​ឃុំ​​​​​។ ​រូប​គេ​​ក៏​ជាប់​ចោទ​​ពី​បទ​និយាយ​ប៉ះពាល់​​ព្រះ​មហាក្សត្រដូច​អ្នក​ទាំង​២​​ផង​ដែរ​​៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024