ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឆេងម៉េង២ ថ្ងៃចិនកើបចំណូលពីវិស័យទេសចរណ៍បាន៤ពាន់លានដុល្លារ

០៧ មេសា ២០២១ | កម្សាន្ដ



ភ្ញៀវទេសចរ ប្រមាណ ១០២លាន នាក់ បាន  ធ្វើ ដំណើរ កម្សាន្ត នៅ ទូទាំង ប្រទេសចិន ក្នុង កំឡុង  ពិធី បុណ្យ ឆេងម៉េងឆ្នាំនេះ ដោយ អាច ផ្ដល់ ចំណូល ជាង ៤ពាន់ លាន ដុល្លារ អាមេរិកក្នុង វិស័យ ទេសចរណ៍ ។

 


រមណីយដ្ឋាន ធម្មជាតិ ជាច្រើន នៅ ប្រទេស ចិន  បានមើល ឃើញ កំណើន ភ្ញៀវ ទេសចរ ឡើង ដល់ កំពូល ក្នុងកំឡុង ពិធី បុណ្យ ឆេងម៉េងដែល បាន ចាប់ ផ្ដើម កាល ពី  ថ្ងៃ អាទិត្យ កន្លង ទៅ។ របាយការណ៍ នៅ ថ្ងៃ អង្គារ បង្ហាញ ថា ភ្ញៀវទេសចរ ប្រមាណ ១០២លាន នាក់ បាន  ធ្វើ ដំណើរ កម្សាន្ត នៅ ទូទាំង ប្រទេសក្នុង រយៈពេល ពីរ ថ្ងៃ ដោយ អាច ផ្ដល់ ចំណូល ជាង ៤ពាន់ លាន ដុល្លារ អាមេរិកក្នុង វិស័យ ទេសចរណ៍ ។

 


នៅខេត្តឈិងហៃ ភាគ ពាយព្យ ប្រទេស ចិន  រមណីយដ្ឋាន ភីងអានយី (Ping'anyi) អាច ទទួល បាន ភ្ញៀវទេសចរជាង ៣ ម៉ឺន នាក់ ។

 

 

រីឯ នៅខេត្តកានស៊ូ ភ្ញៀវ ទេសចរ ប្រមាណ ២៨០០ នាក់ ក្នុង មួយ ថ្ងៃ បាន ទៅ កម្សាន្តនិង គយគន់ ទេសភាព តំបន់ ភ្នំមីងស្ហា (Mingsha) និងរមណីយដ្ឋាន បឹង កណ្ដាល សមុទ្រ ខ្សាច់ នៅទីក្រុងទុនហ័ង (Dunhuang)។

 

 

តំបន់ ភ្នំ ថៃសាន ដ៏ល្បីល្បាញ នៅ ខេត្តសាន ទុង  ភាគ  ខាង កើត ប្រទេស ចិន ឯណោះវិញ មាន ភ្ញៀវ ទេសចរ ទៅ ទស្សនា ចំនួន ១៣ ម៉ឺននាក់ នៅក្នុងកំឡុង ថ្ងៃឈប់សម្រាកនេះ។

 

 

ទន្ទឹម នឹង នេះ ភ្ញៀវ ជាច្រើនទៀត ក៏ បាន ជ្រើសរើស ធ្វើ ដំណើរ កម្សាន្ត នៅតាម   វាលស្រែ និង ចម្ការ តាម ទីជនបទ ជិត ៗ និង មាន ភ្ញៀវទេសចរ មួយ ចំនួន ទៀត បាន ទៅ កម្សាន្ត នៅ តំបន់ រមណីយដ្ឋាន បែប ប្រវត្តិសាស្ត្រ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024