ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ជប៉ុន ផ្តល់ថវិកាជិត ១លានដុល្លារដល់កម្ពុជា ដើម្បីបង្កើនសមត្ថភាព ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ 

០៤ មេសា ២០២១ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូនីសេហ្វ បានសម្រេចជាផ្លូវការ ផ្តល់ថវិកាជិត ១ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាព ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជាពិសេសការបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់ តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល ជាដើម។ ជំនួយរបស់ប្រទេសជប៉ុននេះ ធ្វើឡើងដំណាលគ្នា ទៅនឹងការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំរបស់ប្រទេសកម្ពុជា៕

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024