ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វ៉ាក់សាំង Sinovac ១,៥លានដូស ដែលទើបមកដល់ មានតម្លៃ ១៥លានដុល្លារ

២៦ មីនា ២០២១ | ព័ត៌មានជាតិ

វ៉ាក់សាំង Sinovac ចំនួន ១,៥លានដូស ជាផលិតផលរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលទើបមកដល់កម្ពុជានៅព្រឹកមិញនេះ ត្រូវបានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលឲ្យដឹងថា មានតម្លៃ ១០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយដូស មានន័យថា កម្ពុជាត្រូវចំណាយ ១៥លានដុល្លារ សម្រាប់ការទិញលើកនេះ។

 

 

លោកជំទាវបញ្ជាក់បន្ថែមថា ការទិញនេះប្រើប្រាស់ថវិកាជាតិទាំងស្រុង ហើយក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនេះគឺ មន្ត្រីរាជការ និងចាស់ជរា ពិសេសអ្នកមានមូលដ្ឋាននៅរាជធានីភ្នំពេញ កណ្ដាល និងខេត្តព្រះសីហនុ ដែលកំពុងគំរាមកំហែងខ្លាំង។

 

 

រដ្ឋលេខាធិការដដែលបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា យុទ្ធនាការចាក់វ៉ាក់សាំង Sinovac នឹងជួយកាត់បន្ថយហានិភ័យពីជំងឺដ៏ប្រល័យ កូវីដ-១៩ បានមួយផ្នែកទៀត៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024