ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រជាប្រិយភាពខ្ពស់! ទ្រី តារាវុធ ត្រូវអ្នកគាំទ្រក្រៅស្រុកយករូបទៅបង្ហោះក្នុង Pages Facebook  ជាញឹកញាប់

០៣ មីនា ២០២១ | កម្សាន្ដ


 

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាប្រិយភាពរបស់តារាសម្តែង និងជាតារាម៉ូដែលលំដាប់ជួរមុខ លោក ទ្រី តារាវុធ កំពុងតែហក់ឡើងខ្លាំង ដោយចាប់ពីចូលប្រកួតកម្មវិធី Man of the year Cambodia 2019 រួចមក លោកតែងត្រូវអ្នកគាំទ្រក្រៅប្រទេសបង្ហោះរូបថតជាការប្រម៉ូតជាញឹកញាប់។


បើមិនចាប់អារម្មណ៍ ទស្សនិកជនអ្នកគាំទ្រពិតមិនជ្រាបឡើយថា រយៈពេលប្រមាណ ពីរ បីឆ្នាំចុងក្រោយ បន្ទាប់ពីត្រឡប់ពីការប្រកួតនៅក្រៅប្រទេសវិញ តារាសម្តែង និងតារាបង្ហាញម៉ូដ លោក ទ្រី តារាវុធ មិនត្រឹមតែល្បីឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចជាញឹកញយលោកតែងត្រូវអ្នកគាំទ្រក្រៅប្រទេសយករូបទៅបង្ហោះក្នុង Pages Facebook  ពាក់ព័ន្ធវិស័យម៉ូដ និងការប្រកួត Pageant ជាដើម។ រូបភាពទាំងនោះភាគច្រើនជារូបស៊ិចស៊ី បែបហ្វេសសិន។ 

 


ការដែលរូបថតត្រូវ Pages Facebook ក្រៅស្រុកបង្ហោះញឹកញាប់ដូច្នេះ ត្រូវបាន លោក ទ្រី តារាវុធ ឲ្យដឹងថា ព្រោះលោកធ្លាប់ជាបេក្ខភាពប្រកួតកម្មវិធីអន្តរជាតិកាលពេលកន្លងទៅ ដូចនេះហើយទើបមានអ្នកគាំទ្រក្រៅស្រុកស្គាល់ច្រើន ហើយយកទៅបង្ហោះបែបនេះ។ 

 


នេះមិនមែនលើកដំបូងឡើយ ព្រោះកន្លងទៅរូបថតលោកតែងត្រូវអ្នកគាំទ្រក្រៅប្រទេសយកទៅបង្ហោះលោក Facebook Pages ជាញឹកញាប់ផងដែរ។
Man of the year Cambodia 2019 រូបនេះ មិនត្រឹមមានសមត្ថភាពលើផ្នែកបង្ហាញម៉ូដនោះទេ តែលោកក្តោបបានតួឯកប្រុសក្នុងភាពយន្តខ្មែរជាច្រើនផងដែរ ក្នុងនោះមានទាំងរឿងភាគ និងរឿងដុំដែលចាក់បញ្ចាំងតាមរោងភាពយន្ត និងភាពយន្តខ្នាតខ្លី។

 


បន្ថែមពីការងារមានស្រាប់ កម្លោះសង្ហារូបទម្រង់មុខកូនកាត់រូបនេះ បានកំពុងវិវត្តខ្លួនទៅរកអាជីពពិធីករផងដែរ។
ជាក់ស្តែងរយៈប្រមាណ២ឆ្នាំចុងក្រោយនេះ លោក ទ្រី តារាវុធ តែងបង្ហាញខ្លួនបញ្ចេញសមត្ថភាពថ្វីមាត់ក្នុងកម្មវិធីតូចធំជាច្រើន។ គួរឲ្យស្ញប់ស្ញែង ទោះគ្មានបទពិសោធន៍ច្រើនលើជំនាញនេះ តែកម្លោះសង្ហានេះត្រូវមហាជនសរសើរថាធ្វើបានល្អ ហើយសាកសមនិងអាជីពនេះ។

 


ឆាប់ៗនេះ ស្នាដៃភាពយន្តថ្មីរបស់តារាសម្តែងទ្រី តារាវុធ នឹងលេចវត្តមានលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន។ ស្នាដៃថ្មីដែលត្រៀមបម្រើអារម្មណ៍៍ប្រិយមិត្តអ្នកគាំទ្រ ចំណងជើងថា «អូនចុងភៅកំពូលស្នេហ៍» ដោយលោកសម្តែងជាតួឯកប្រុស ជាមនុស្សប្រុសហាយសូរចរិកខ្មើត។ ចំណែកតួឯកស្រី គឺកញ្ញា គង់ ចាន់ស្រីដែន។
រឿងថ្មីនេះ ត្រូវសាម៉ីខ្លួនបង្ហើបមកថា នឹងធ្វើឲ្យទស្សនិកជនបានសើចសប្បាយជាក់ជាមិនខានពេលចាប់បញ្ចាំងទស្សនានាពេលខាងមុខ។

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024