ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ ផ្តល់ម៉ាសជូនខណ្ឌទាំង១៤ ដើម្បីចែកជូនពលរដ្ឋក្រោយទទួលបានពី សម្តេចតេជោ ហ៊ុន សែន ចំនួន ១លានម៉ាស

២៥ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ម៉ាសជូនអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ក្រោយកើតមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ការចែកម៉ាស ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ម៉ាសក្រណាត់ ចំនួន ១ លានម៉ាស ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនសហគមន៍ក្រីក្រ ដោយឥតគិតថ្លៃ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

 


បន្ទាប់ពីទទួលបានម៉ាស ក្រណាត់ចំនួន១លានម៉ាសពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ភ្លាមៗ រដ្ឋបាលរាជធានី ភ្នំពេញ បានផ្តល់ម៉ាសជូនអាជ្ញាធរខណ្ឌទាំង១៤ ដើម្បី ចែកជូន សហ គមន៍ ក្រីក្រ ដោយ ឥតគិតថ្លៃ ដើម្បី ប្រយុទ្ធប្រឆាំង ជំងឺ កូ វីដ -១៩ ក្នុង សហគមន៍ ។

 


បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្តល់ម៉ាសជា សារមួយ ជូន ដល់ប្រជាពលរដ្ឋទូទៅត្រូវ ពាក់ម៉ាស់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធាន របស់ ក្រសួង សុខា ភិបាល ដោយ ត្រូវ ពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិ ភាព ដើម្បី ទប់ ស្កាត់នូវការឆ្លងរាលដាលនូវជំងឺកូវីដ–១៩នៅក្នុង ប្រទេស កម្ពុជា ។


ឯកឧត្តម ក៏បានសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងមានសមត្ថកិច្ចត្រូវចែកម៉ាសទាំងនេះ ឱ្យដល់ដៃ ប្រជាពលរដ្ឋក្រីក្រ ដើម្បីរួមគ្នាទប់ស្កាត់ នូវការរី ក រាល ដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនេះ អោយទទួលបានជោគ ជ័យ។

 


គួរបញ្ជាក់ថា ម៉ាសដែលប្រគល់ជូន១៤ខណ្ឌនោះ គឺក្នុងមួយខណ្ឌទទួលបានម៉ាស១ម៉ឺន៤ពាន់ម៉ាស សង្កាត់ទាំង១០៥ ក្នុងមួយសង្កាត់ទទួលបានម៉ាសពាន់ម៉ាស សហគមន៍ក្រីក្រនៅទូទាំងរាជធានីភ្នំពេញ ចំនួនជាង១២ម៉ឺនម៉ាស ប្រគល់ជូននគរបាលរាជធានីភ្នំពេញ ចំនួន៥ម៉ឺនម៉ាស កងរាជអាវុធហត្ថ ៣ម៉ឺន ម៉ាស និងនៅតាមផ្សារនានាទាំង២៥ផ្សារ ក្នុងមួយផ្សារទទួលបានជាង៤ពាន់ម៉ាស។

 


ក្រៅពីទទួលបានម៉ាស ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី ២៣ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានទទួលម៉ាសពេទ្យជាង ១០ម៉ឺនម៉ាស ដែលជាអំណោយរបស់សាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះ បានរីករាលដាលចូលក្នុងសហគមន៍ជាថ្មីម្តងទៀត នោះគឺព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024