ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីនគរបាលជាន់ខ្ពស់ជាង ១០០នាក់ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

២៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

មន្ត្រីនគរបាលជាន់ខ្ពស់ជាង១០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានមកចាក់វ៉ាក់សាំង ការ ពារ កូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បាន សម្តែង នូវទឹកចិត្តសប្បាយរីករាយ និងរំភើប ដោយសារឃើញការយកចិត្តទុកដាក់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរអំពីបញ្ហាសុខទុក្ខ និងកិច្ចការពា រសុវត្ថិភាពសន្តិសុខ ជូនប្រជាជនកម្ពុជាទាំងមូល។

 


បើតាមឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា កម្លាំង នគរបាលជាតិគ្រប់ផ្នែក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ មានជំនឿជឿជាក់ លើវ៉ាក់សាំង ស៊ីណូ ហ្វាម របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការ ទទួល យកការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ១៩ ក្នុងប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ សាធារណៈបងប្អូនប្រជាពលរដ្ឋ ។

 


ឯកឧត្ដម នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលជាតិទូទាំងប្រទេសប្រមាណជាង៦ ម៉ឺននាក់ ក៏បានត្រៀមខ្លួនជារួចស្រេច ក្នុងការទទួលយកការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ផងដែរ។


ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានសម្តែង នូវទឹកចិត្តសប្បាយរីករាយ និងរំភើប ដោយសារឃើញ ការយកចិត្តទុកដាក់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរអំពីបញ្ហា សុខទុក្ខ និងកិច្ចការពា រសុវត្ថិភាពសន្តិ សុខ ជូនប្រជា ជន កម្ពុជាទាំងមូល។

 


គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ។ តាម របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូត ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ ចិន ជូនអ្នក ស្ម័គ្រចិត្ត បានចំនួន ៥៨៦០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១៩៧៦នាក់៕


អត្ថបទ៖ សន រដ្ឋា      រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024