ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកចាក់វ៉ាក់សាំងកូវីដ១៩ កើនឡើងដល់ជាង ២០០០នាក់

១៧ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ២៦៧៨នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ២១២២នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ មានចំនួន ៥៥៦នាក់។ 

 


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យរដ្ឋ ៤កន្លែង ក្នុងរាជធានីភ្នំពេញ គឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

 


ក្នុងរយៈពេល ៦ថ្ងៃ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ២៦៧៨នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ២១២២នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ មានចំនួន ៥៥៦នាក់។ 

 


សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយពីចិននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូស។ ក្នុងជំហានដំបូងនេះ ចិនបានបញ្ជូនវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ៦០ម៉ឺនដូស ដោយ ៣០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិ និង ៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងសុខាភិបាល។


ការចាក់វ៉ាក់សាំង នឹងបន្តធ្វើ រហូតដល់អស់វ៉ាក់សាំង ខណៈដែលរាជរដ្ឋាភិបាល មានផែនការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាឲ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំង ២០លានដូស៕


អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024