ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នី មុន្នីនាថ អត់ខ្វល់រឿងប្អូនស្រីរៀបការមុខខ្លួន 

២៧ ​វិច្ឆិកា ២០២០ | កម្សាន្ដ

នី មុន្នីនាថ ភ័យមិនស្ទើរទេក្នុងថ្ងៃមង្គលការប្អូនស្រីរបស់ខ្លួន ដោយសារចំនួនអ្នកចូលរួមលើសពី ការរំពឹងទុក ។

 

 

តារារូបនេះបាននិយាយថានាមិនខ្វល់ពីអ្វីមិត្តរួមអាជីពនិយាយឡើយពីរឿងប្អូនស្រីរៀបការមុនបែបនេះ។

 

 

ប្អូនស្រីទី ៣ របស់តារាសម្តែង នី មុន្នីនាថ បានចូលរោងការទៅតាមពេលវេលាដែលបានកំណត់ និងមានភ្ញៀវចូលរួមអបអរសាទរលើសចំនួន រហូតធ្វើឱ្យ នី មុន្នីនាថ ជាបងស្រីរត់ខ្វែងដៃខ្វែង ជើងភ័យស្លន់ស្លោមិនតិចទេ តែទោះជាយ៉ាងណាក្តីកម្មវិធីបានបញ្ចប់ទៅយ៉ាងរលូត ហើយ នី មុន្នីនាថ ក៏មិនខ្វល់រឿងប្អូនស្រីរៀបការមុននោះដែរ ។

 

 

ពិធីមង្គលការប្អូនស្រីតារាសម្តែង នី មុន្នីនាថ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ប្រមូលផ្តុំទៅដោយសិល្បករ សិល្បការីនីល្បីៗជាច្រើន ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា បន្ទាប់ពីខកខានក្នុងការជួបជុំបែបនេះយូរមកហើយ ក្រោយពីផ្ទុះជំងឺ កូវីដ ១៩ ។

 

ក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះមើលទៅ នី មុន្នីនាថ សាមញ្ញណាស់ និងចាស់ទុំ នាងឈរទទួលភ្ញៀវទាំងស្នាមញញឹម ។ 

 


នី មុន្នីនាថ បានឱ្យដឹងថា តាមពិតនាងភ័យខ្លាំងណាស់ក្នុងថ្ងៃពិសេសរបស់ប្អូនស្រី ព្រោះខ្លាចមិនមានភ្ញៀវចូលរួម ដោយសារជំងឺកូវីដ ១៩ តែអ្វីដែលខ្លួនគិតបែរជាផ្ទុយខុសស្រឡះ ជាក់ស្តែងបែរជាមានភ្ញៀវចូលរួមច្រើនហួសពីការរំពឹងទុក រហូតត្រូវថែមតុ ។

 


ក្រៅពីអារម្មណ៍ភ័យលាយឡំជាមួយក្តីរំភើប នី មុន្នីនាថ ត្រូវបានមិត្តភក្តិជាច្រើនចំអន់ថា ហេតុអ្វីបណ្តោយឱ្យប្អូនស្រីរៀបការមុនខ្លួនទៅវិញ ? មិនខ្លាចនៅសៅកែដូចពាក្យចាស់បុរាណតែងនិយាយនោះទេ ?  

 

 

ទោះបីជាត្រូវបានចំអន់ពីមិត្តភក្តិក្តី នី មុន្នីនាថ មិនខ្វល់អ្វីទាំងអស់ ផ្ទុយទៅវិញនាងបែរជាពោលពាក្យថា ប្អូនស្រីរៀបការមុនជារឿងល្អ ទុកឱ្យនាងជាបងស្រីរៀបការពេលក្រោយក៏មិនមានអ្វីទាស់ខុសដែរ ពីព្រោះប្អូនស្រីរៀបការមានសុភមង្គលគឺជាអ្វីដែលនាងប្រាថ្នា ចំណែកនាងផ្ទាល់ក៏នឹងរៀបការតាមក្រោយនៅពេលដែលរើសបានគូស្រករសមតាមបំណង ។

 


នី មុន្នីនាថ បានសារភាពថា ពេលនេះនាងកំពុងមើលចិត្តគ្នាជាមួយបុរស ខ្មែរ ម្នាក់រស់នៅប្រទេស អូស្រ្តាលី ក្រោយពីសាងស្នេហ៍អស់ពេល ៣ ឆ្នាំ នាងសង្ឃឹមថាក្រោយពីការប្អូនស្រីរួច មង្គលការនាង ក៏អាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខដែរ ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024