ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

គង់ សុជាតិ៖ ស្វាមីចេញទៅសាងភ្នួសមិនមែនដោយសារតែរឿងអាស្រូវស្នេហាកន្លងមកទេ!

២២ កញ្ញា ២០២០ | កម្សាន្ដ

ពិធីការិនីល្បីឈ្មេាះអ្នកនាង គង់ សុជាតិ បាននិយាយថាការចេញទៅសាងភ្នួសរបស់ស្វាមីខ្លួន គឺដើម្បីលាបំណន់ និងសងគុណឪពុកម្ដាយ មិនមែនព្រេាះតែរឿងអាស្រូវស្នេហាទេ។ 


អ្នកនាង គង់ សុជាតិ ដែលជាពិធីការិនីជើងចាស់ល្បីឈ្មេាះ បាននិយាយថាស្វាមីអ្នកស្រីគឺលោក ជា វិបុល បានសម្រេចចិត្តសាងភ្នួសមួយរយៈដើម្បីសងគុណឪពុកម្ដាយ និងលាបំណន មិនមែនព្រេាះតែរឿងអាស្រូវស្នេហាកន្លងមកឡើង។

 

 

ការចេញសាងភ្នួសរបស់ស្វាមីនេាះ ខណៈអ្នកទាំងពីរទើបតែដឹកដៃគ្នាទៅដើរកម្សាន្តនិងចូលរួមកម្មវិធីជប់លៀងយ៉ាងស្និទ្ធស្នាលដើម្បីបង្កើនភាពផ្អែមល្ហែមនិងបញ្ចប់រឿងអាស្រូវកន្លងមកមិនបានប៉ុន្មានផង ស្រាប់តែលោក ជា វិបុល បានសម្រេចចិត្តបួសជាព្រះសង្ឃ ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

 

ពិធីការីនីចាស់វស្សា អ្នកនាង គង់ សុជាតិ បានបង្ហាញនូវរូបភាពស្វាមីរបស់ខ្លួនបានកោរសក់ និងបោះបង់ចោលនូវសម្លៀកបំពាក់ឡូយឆាយ មកសាងផ្នួសធ្វើជាព្រះសង្ឍ ដើម្បីបំរើវិស័យព្រះពុទ្ធសាសនា នៅក្នុងវត្ត គល់ទទឹង ។

 

 

ស្ថិតក្នុងសម្លៀកបំពាក់ព្រះសង្ឃ លោក ជា វិបុល មើលទៅហាក់ដូចជាអារម្មណ៍ស្ងប់ស្ងាត់ ចិត្តពោរពេញដោយធម៌ នាថ្ងៃនោះលោកបានបង្ហោះសាររួមជាមួយរូបភាពមួយចំនួនថា « សូមអុនមោទនាបុណ្យដោយថ្លៃថ្លានៃការបួសរបស់ខ្ញុំបាទដែលកើតចេញពីសទ្ធានៃការបួសនេះ សូមអោយកើតជាកុសលដល់ ញាត្តិ មិត្តបងប្អូនទាំងឡាយ សូមលាចាកឆ្ងាយមួយរយះដើម្បីបំពេញបុណ្យនៅក្នុងព្រះពុទ្ធសាសនា និងសូមអរគុណដល់លោកឱពុកអ្នកម្តាយ បងប្អូនប្រពន្ធកូនដែលបានមានចូលរួមអនុមោទនាបុណ្យ » ។

 

 

ជុំវិញនៃការសាងភ្នួសរបស់លោក ជា វិបុល បានធ្វើឱ្យទស្សនិកជនជាច្រើនមានចម្ងល់ថា ហេតុអ្វីសុខៗស្រាប់តែពិធីកររូបនេះរត់ទៅបួស ជាក់ស្តែងលោកទើបតែបង្ហាញភាពផ្អែមល្ហែមជាមួយ ភរិយាក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ យ៉ាងសប្បាយរីករាយ ។ អ្នកនាង គង់ សុជាតិ ជាភរិយាលោក ជា វិបុល បានបញ្ជាក់ប្រាប់ថា ជុំវិញការសាងភ្នួសរបស់ស្វាមីខ្លួន គឺលោកបួសសងគុណឪពុកម្តាយ និងដើម្បីលាបំណន់ផងដែរ ហើយលោកមានបំណងបួសជាយូរមកហើយ គ្រាន់តែកន្លងមកពុំទាន់មានពេលវេលា ។

 

ចំណែករឿងថាស្វាមីអ្នកនាងឈឺចិត្តរឿងផ្លូវលោកទើបរត់ទៅបួសនោះ គឺជារឿងមិនពិត ។ ការបួសនេះគឺស្វាមីនាងបួសរយៈពេល ៣ សប្តាហ៍ ពីព្រោះឆាប់ៗខាងមុខ លោកនឹងវិលត្រឡប់ទៅធ្វើការតាមគម្រោងដែលបានគ្រោងទុក ។ ក្នុងអំឡុងពេលោក ជា វិបុល កោរសក់សាងភ្នួស បានធ្វើឱ្យក្រុមគ្រួសារ និង ភរិយាមានអារម្មណ៍ក្តុកត្តួលយ៉ាងខ្លាំង ម្នាក់ៗស្ទើរទប់ទឹកភ្នែកពុំបាន តែទោះជាយ៉ាងណាក្តីក្រុមគ្រួសារ សប្បាយរីករាយនូវទឹកចិត្តដ៏ស្រស់ថ្លារបស់លោក ជា វិបុល ។

 

 

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន ចំណងស្នេហ៍អ្នកនាង គង់ សុជាតិ និង ជា វិបុល ក៏ធ្លាប់មាន ការរង្គោះរង្គើរផងដែរ តែចុងក្រោយនេះដើម្បីពង្រឹងទំនាក់ទំនងនិងគ្នាឡើងវិញ អ្នកទាំងពីរបានដឹកដៃ គ្នាទៅដើរកម្សាន្តនៅតាមកោះយ៉ាងរ៉ូមែនទិក ព្រមទាំងដឹកដៃគ្នាចូលរួមកម្មវិធីជប់លៀងមិត្តភក្តិ យ៉ាងសប្បាយរីករាយ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024